រន្ទះ​បាញ់​និង​ខ្យល់​កន្ត្រាក់​សម្លាប់​មនុស្ស​២​នាក់ របួស​៤​នាក់​នៅ​សៀមរាប

ពិធី​បុណ្យ​សព​(រូបថត៖ បូ សាវី)

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់ ត្រូវ​បាន​រន្ទះ​​បាញ់​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​ ៤​នាក់​​ទៀត​រង​របួស នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​កាល​ពី​យប់​មិញ​នេះ។

ទំព័រ​ហ្វេសប៊ុក​របស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស​ម្នាក់​នៅ​ក្រុង​សៀមរាប និង​ម្នាក់​ទៀត​នៅ​ស្រុក​បន្ទាយស្រី ខណៈ​ដែល​អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​ជីក្រែង​បាន​រង​របួស។

ក្រៅ​ពី​សម្លាប់​មនុស្ស រន្ទះ​បាញ់​ក៏​បាន​សម្លាប់​គោ​អ្នក​ភូមិ ១០​ក្បាល​នៅ​ស្រុក​វ៉ារិន និង​មួយ​ក្បាល​ទៀត​នៅ​ក្រុង​សៀមរាប ខណៈ​ដែល​ផ្ទះ​សម្បែង​ពលរដ្ឋ ៥​ខ្នង នៅ​ក្នុង​ស្រុក​សូទ្រនិគម ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់​ឲ្យ​រលំ ដោយ​បង្ក​ឲ្យ​មនុស្ស ៣​នាក់​រង​របួស អំឡុង​ពេល​ភ្លៀង​កាល​ពី​យប់​ថ្ងៃ​មិញ​នេះ។

កាលពីថ្ងៃទី២៥ ខែមេសា ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានអំពីបាតុភូតផ្គរន្ទះ ខ្យល់កន្ត្រាក់ នៅចុងខែនេះ ដោយថា បាតុភូតនេះ អាចនឹងកើតមានឡើងកាន់តែច្រើននៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប។ ក្រសួងឲ្យដឹងទៀតថា កម្ពុជានឹងទទួលរងទឹកភ្លៀងធ្លាក់រាយប៉ាយស្ទើទូទំាងប្រទេស រហូតដល់ថ្ងៃទី០៦ ខែឧសភាខាងមុខនេះផងដែរ។ កាលពីដើមសប្តាហ៍នេះ របាយការណ៍ឲ្យដឹងថា មនុស្សយ៉ាងតិច ៤នាក់ស្លាប់ និង៣នាក់ទៀតរងរបួស ខណៈផ្ទះប្រជាពលរដ្ឋច្រើនខ្នងទៀតបានរងការបំផ្លិចបំផ្លាញ ក្រោយភ្លៀងខ្យល់ និងផ្គររន្ទះ បានបោកបក់លើខេត្តស្វាយរៀង កំពង់ឆ្នាំង កណ្តាល និងបាត់ដំបងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ