នគរបាល​ជាតិ​កម្ពុជា​ព្រមាន​ពី​ផល​ប៉ះ​ពាល់​សុខភាព​ពី​ស្រា​ក្លែង​ក្លាយ​ពី​ម៉ាក

នគរបាល​ជាតិ​កម្ពុជា បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ផលិត​ផល​ស្រា​ក្លែង​ក្លាយ ២​ប្រភេទ ដោយ​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ “ធ្ងន់​ធ្ងរ”​ដល់​សុខភាព​អ្នក​បរិភោគ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​លើក​ឡើង​​ថា សមត្ថកិច្ច​បង្ក្រាប​បាន​ស្រា​ក្លែង​ក្លាយ​ម៉ាក CHIVAS និង​ JOHNY WALKER ដែល​ត្រូវ​បាន​​ផលិត​ឡើង​ក្នុង​ស្រុក និង​នាំ​ចូល​ពី​បរទេស។

អ្នក​នាំ​ពាក្យ​បាន​​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្រា​ក្លែង​ក្លាយ​ទាំង​ពីរ​ម៉ាក​នេះ ដោយ​ព្រមាន​ថា វា​​ប៉ះ​ពាល់​​យ៉ាង​ “ធ្ងន់​ធ្ងរ”​ដល់​សុខភាព​ប្រជា​ពលរដ្ឋ។

នគរបាល​ជាតិ​ក៏​បាន​ប្ដេជ្ញា​បន្ត​បង្ក្រាប​ស្រា​ក្លែង​ក្លាយ​នេះ​ផង​ដែរ ដោយ​ស្នើ​សុំ​កិច្ច​សហការ​ពី​ប្រជា​ពលរដ្ឋ ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ