កំណើន​សេដ្ឋកិច្ច​អាមេរិក​មាន​ល្បឿន​យឺត​បំផុត​ក្រោយ​លោក ត្រាំ ឡើងកាន់​តំណែង

សំណង់​អគារ​អា​មេរិក​(រូបភាពពីទីភ្នាក់ងារ​​ AFP)

កំណើន​សេដ្ឋកិច្ច​អាមេរិក​​នៅ​ត្រី​មាស​ទី១​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដែលបង្ហាញ​ពី​ការ​ខក​ចិត្ត​មួយ​ចំពោះ​រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​ទើប​តែ​កាន់​តំណែង​បាន ១០០​ថ្ងៃ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​អាមេរិក ៣​ខែ​ដើម​ឆ្នាំ​នេះ បាន​កើន​ឡើង​ ០.៧​ភាគរយ ខណៈ​ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល បាន​ដាំ​ក្បាល​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

បើទោះបី​ជា​មាន​ការ​ធ្លាក់​ចុះ​តិច​តួច​ពី​កំណើន ០.៨​ភាគរយ​នៅ​ក្នុង​ត្រី​មាស​ទី​១​ឆ្នាំ​មុន​ក៏​ដោយ ប៉ុន្តែ លទ្ធផល​នេះ ខុស​​គ្នា​យ៉ាង​ឆ្ងាយ​ពី​​កំណើន ២.១​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​បួន ក្នុង​ឆ្នាំ​២០១៦​កន្លង​មក។

តួលេខ​កំណើន​នេះ ស្ថិត​នៅ​ក្រោម​កំណើន ១.១​ភាគរយ ដែល​ព្យាករ​ទុក​ដោយ​ក្រុម​អ្នក​វិភាគ។ កំណើន​សេដ្ឋកិច្ច​​ដែល​ធ្វើ​ឲ្យ​ខក​ចិត្ត​កាន់​តែ​ខ្លាំង​នោះ គឺ​ការ​ធ្លាក់​ចុះ ១.២​ភាគរយ​នៅ​ឆ្នាំ​២០១៤​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ