​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្ដីពីអាស៊ាន ដែលគ្រោងរៀបចំធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅដើមខែមិថុនាខាងមុខនេះ។

សេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភាកន្លងមកនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី ២៥ និងបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ក្នុងនោះមានអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និងអនុស្សរណៈយោគយល់ស្ដីពីកម្មវិធីស្ម័គ្រចិត្តអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ