អង្គការមួយថានឹងប្រើរូបមន្តពិសេសតាមដានអំពើពុករលួយក្នុងប្រព័ន្ធបោះឆ្នោត

នាយក​ប្រិ​ត​បត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល

អង្គការតម្លាភាពកម្ពុជាលើកឡើងថា ខ្លួននឹងប្រើរូបមន្តពិសេ​សមួយ ​​តាមដាន​ភាពមិន​ប្រ​ក្រតីនៃ​ការ​បោះឆ្នោ​ត​ ឃុំ សង្កាត់ខាងមុខនេះ ដោ​យ​ថា​​​ដើម្បី​ទប់ស្កាត់​អំពើពុ​ករលួ​យផ្នែកនយោបាយក្នុ​ង​​​ប្រព័​ន្ធបោះ​ឆ្នោត។

ក្នុងសន្និសីទសាព័ត៌មាន នាថ្ងៃទី​២​៩ខែ​ឧសភា​នេះ ស្តីពីការវិភាគទិន្ន័យនៃការបោះឆ្នោត និងវិធីសាស្ត្រសម្គាល់ភាពមិន​ប្រក្រ​តី​ ដែ​​ល​​អា​ច​​កើ​​តមានជាយថាហេតុនៅថ្ងៃបោះឆ្នោត នាយក​ប្រិ​ត​បត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា ជម្លោះនយោបាយ តែង​តែ​កើត​មាន​ឡើង ក្រោយការបោះឆ្នោតម្តងៗ ដោយ​សារ​តែ​ពួកគេ បន្ទោសទៅលើស្ថាប័នរៀបចំការបោះឆ្នោតថា គ្មានជំហរឯករាជ្យ។

លោក​ ព្រាប កុល លើកឡើងទៀតថា ដើម្បីចូលរួមកាត់បន្ថយជម្លោះនេះ អង្គការលោក នឹងដាក់ពង្រាយ​អ្នក​ស​ង្កេ​​ត​កា​រណ៍​ជាង១ពាន់​នាក់(១១០​០​​​)នៅ​​​​តាម​​កា​រិ​យា​ល័យចំនួន៤១០ ប្រើរូបមន្ត SB​O ​សម្រា​ប់​​តា​ម​ដា​​ន និង​វា​យ​​តម្លៃ​នៃដំណើ​រ​កា​​​រ​​បោះ​​​ឆ្នោត។

លោកថា៖ «ដោយសារយើងមើលឃើញថា ភាពមិនប្រក្រតីនៃការបោះឆ្នោត ការលួចបន្លំសន្លឹកឆ្នោត​ ជាអំ​ពើពុក​រលួ​យនយោបាយ ដែលយើងត្រូវតែមានភារកិច្ចចូលរួមលុបបំបាត់ ហើយលើកកម្ពស់សុច្ចរិតភាព និង​តម្លា​ភាពនៃ​ការបោះឆ្នោត។ នេះគឺអាណត្តិរបស់អង្គការតម្លាភាព»។

លោក ព្រាប កុល ពន្យល់ថា រូបមន្ត SB​O ប្រទេសមួយចំនួន ដូចជា ហ្ស៊ីមបាវេ អ៊ុយក្រែន ​ជា​ដើម ពួក​គេ​​ធ្វើបា​​នជោគជ័យ តាមរយៈបញ្ជូនអ្នកសង្កេតការណ៍ ទៅកាន់ការិយាល័យបោះឆ្នោត និង​មានម​ន្ត្រី​ជំ​នាញ វិភា​​គ​លើសំ​ណា​ក​​ឯក​សារដែល អ្នកសង្កេតការណ៍រកឃើញនៅថ្ងៃបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានស្វាគមន៍ទៅនឹងគម្រោងដាក់ពង្រាយអ្នកសង្កេតការណ៍ ដើម្បី​ឃ្លាំ​មើល​កា​របោះឆ្នោតនេះ ដោយលោក​លើកឡើងថា ការពង្រាយអ្នក​សង្កេតការ​ណ៍ប្រកបដោ​យវិជ្ជា​​ជីវៈ​ លោ​ក​ថា​ ​ពិតជាបានចូលរួមផ្តល់ជំនឿចិត្តដល់ភាគីពាក់ព័ន្ធដែលបានចូលរួមការបោះឆ្នោត។

លោកថា៖ «ការបង្ហាញខ្លួនរបស់អ្នកសង្កេតការជាតិ និងអន្តរជាតិ ហើយតាមគម្រោងកម្មវិធី របស់ TI គាត់ធ្វើក៏ដោយនោះបង្ហាញថាមានការចូលរួមគ្នាច្រើន។ ហើយពាក្យថាច្រើននេះបានន័យថា មិនមាននរ​ណា​ម្នាក់​ច​ង់ធ្វើ​អីស្រេកតែចិត្តបានទេ ។អញ្ចឹងនេះក៏ជាការ​កាត់បន្ថយ​នូវភាពមិន​ប្រក្រតីនៃការបោះឆ្នោតដែរ»។

បើតាមលោក ហង្ស ពុទ្ធា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះគិតត្រឹមថ្ងៃទី២៩នេះ គជប ទទួលបានអ្នកស​ង្កេតការណ៍សរុបជាង៦៤​ម៉ឺននាក់(៦៤១៥​០៤)។ក្នុងនោះអ្នក​សង្កេតការណ៍​ជាតិមានជិ​ត​៦ម៉ឺ​ននា​ក់(៥៦៨១៧)អន្តរជាតិមាន៩៤ គណបក្សនយោបា​យជាង៥ម៉ឺ​ននាក់(៥​៨៤០១០)អ្ន​កសាព័​​ត៌​មា​​​​ន​ជាតិ៤៥៤នាក់ និងអន្តរជាតិ១២៩នាក់ ដែលលោក ហង្ស ពុទ្ធា ថាចំនួនអ្នកសង្កេតកា​រណ៍នេះកើ​នឡើ​ងយ៉ាងគំហុកបើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។

កាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានដឹ​កនាំធ្វើមហាបាតុកម្ម ក្នុងរាជធានីភ្នំពេញ ជិតមួយឆ្នាំ ប្រឆាំងល​ទ្ធ​ផល​​​បោះឆ្នោត ។បក្សប្រឆាំងពេលនោះ ចោទ គ.ជ.ប ថា ជាអ្នក​ជួយ​បន្លំ​សន្លឹ​ក​ឆ្នោ​ត ឲ្យគណប​ក្ស​កា​ន់​​​អំណា​ច បានឈ្នះការបោះឆ្នោត ។

ប៉ុន្តែ​មហាបាតុកម្មនោះបានបញ្ឈប់ទៅវិញ ក្រោយពីបក្សកាន់អំណាច​ ព្រមរំលា​យ​ក្បាល​ម៉ា​​​ស៊ីន គ.ជ.ប ចា​​ស់​ចោល ហើយបង្កើត គ.ជ.​ប ថ្មី មានសមាជិក គ.ជ.ប ស្មើគ្នាតាមរូបមន្ត៤-៤-១ និងឈានទៅធ្វើ​​ប​ញ្ជី​បោះ​​ឆ្នោតឡើ​​ង​វិញ​​​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ