លោក សុខ ទូច៖ មិនអាចបំបាត់​ក្រសួងអភិវឌ្ឍន៍ជនបទព្រោះថ្នាក់ឃុំសមត្ថភាពទាប​

លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា

លោក សុខ ទូច សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងជាមន្ត្រីស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា ថ្លែងនៅថ្ងៃចន្ទនេះថា ការសន្យារបស់អ្នកនយោបាយដែលថា រំលាយក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់លុយទៅឲ្យឃុំសង្កាត់អភិវឌ្ឍន៍ផ្ទាល់នោះមិនទទួលបានផលល្អនោះទេ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល នៅព្រឹកនេះ លោក សុខ ទូច ថ្លែងថា មន្ត្រីនៅថ្នាក់ក្រសួងជាអ្នកដែលទទួលបានការអប់រំខ្ពស់ មានបទពិសោធន៍ក្នុងការស្រាវជ្រាវនិងរៀបចំផែនការអភិវឌ្ឍ។ លោក សុខ ទូច ក៏បានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់លោក សមត្ថភាពមន្ត្រីនៅតាមឃុំមួយចំនួននៅមានកម្រិត ដូច្នេះលោកថា មិនអាចលុបបំបាត់ក្រសួងអភិវឌ្ឍន៍ជនបទបានទេ។​

ក្នុងឱកាសនោះលោក សុខ ទូច ក៏បានបញ្ជាក់ថា ការអភិវឌ្ឍន៍នៅតំបន់ដែលមានបញ្ហាផ្សេងៗគ្នា គឺត្រូវការក្រសួងស្ថាប័នច្រើនចូលរួមមិនមែនត្រូវការតែមន្ត្រីថ្នាក់ឃុំ សង្កាត់ផ្ទាល់ឬមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនោះទេ។​

នៅថ្ងៃដំបូងនៃការឃោសនារកសំឡេងឆ្នោត លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា​ បើគណបក្សរបស់លោក​ឈ្នះការបោះឆ្នោតបានដឹកនាំ រដ្ឋាភិបាលនឹង រំលាយចោលក្រសួងអភិវឌ្ឍន៍ជន ដើម្បីកុំឲ្យចំណាយលុយច្រើន ហើយទម្លាក់កញ្ចប់លុយទាំងនោះទៅអភិវឌ្ឍន៍ទៅ​ថ្នាក់ឃុំ សង្កាត់ចាត់ចែងផ្ទាល់វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ