នាយករដ្ឋមន្រ្តីវាយបកលើអ្នករិះគន់រឿងលោកចែកសញ្ញាប័ត្រ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះបានវាយបកលើអ្នករិះគន់លោកតាមប្រព័ន្ធហ្វេសប៊ុកដែលថានាយករដ្ឋមន្រ្តីចែកសញ្ញាបត្រដល់និស្សិតគឺរំលោភលើតួនាទីរបស់រដ្ឋមន្រ្តីក្រសួងអប់រំ។

ក្នុងពិធីរំលឹកខួបលើកទី៦៥នៃការបង្កើតស្ថាប័នគយនិងរដ្ឋាករ លោក ហ៊ុន សែន បានវាយបកដោយមិនបញ្ចេញឈ្មោះទៅលើអ្នកដែលសរសេរ comment នៅលើហ្វេសប៊ុករបស់លោកថា “រដ្ឋមន្រ្តីក្រសួងអប់រំអស់ការងារធ្វើហើយ បើនាយករដ្ឋមន្រ្តីទៅចែកសញ្ញបត្ររហូត“។ លោកបន្ថែមថាអ្នកដែលលើកឡើងបែបនោះនឹងរត់ចោលស្រុក ប្រសិនបើលោកបំផុសបំផុលដល់និស្សិត។

លោកបានលើកឡើងថា៖ ខ្ញុំទៅចែកសញ្ញាប័ត្រឲ្យនិស្សិត គេថារដ្ឋមន្រ្តីក្រសួងអប់រំទៅជាធាក់ស៊ីក្លូហើយ ព្រោះយើងទៅដណ្ដើមការងាររបស់រដ្ឋមន្រ្តីក្រសួងអប់រំ។ វាទៅឆ្គុយអញ្ចឹងទៅ comment ចូលក្នុងហ្វេសប៊ុកធ្វើឡូយទៀត ប៉ុន្តែត្រូវដឹងថានិស្សិតទាំងឡាយគេត្រូវការនាយករដ្ឋមន្រ្តីទៅចែកសញ្ញាប័ត្រឲ្យពួកគេ សូមកុំភាន់ច្រឡំ បើសិនជាខ្ញុំបំផុសនិស្សិតអ្នកឯងរត់ចោលស្រុកហើយ

លោកលើកឡើងបន្ថែមថាដើម្បីចង់បាននាយករដ្ឋមន្រ្តីទៅចែកសញ្ញាប័ត្រជាកិត្តិយសដល់និស្សិត សាលានីមួយៗព្យាយាមដាក់លិខិតស្នើសុំជាមុនពី៣ទៅ៥ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ