កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ២-១ ជាមួយសិង្ហបុរី

ក្រុមជម្រើសជាតិកម្ពុជា ២-១ ក្រុមសិង្ហបុរី (រូបភាពពីហ្វេសប៊ុក Cam-Sport)

ក្នុងជំនួបមិត្តភាពជាមួយសិង្ហបុរី កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ក្រុមជម្រើសជាតិកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមិនដែលឈ្នះរបស់ខ្លួនក្នុងជំនួប៦ដងចុងក្រោយជាមួយក្រុមសិង្ហបុរីដោយគិតចាប់តាំងពីឆ្នាំ២០០៤ ដោយបានយកឈ្នះក្នុងលទ្ធផល ២-១ នៅឯពហុកីទ្បាដ្ឋានជាតិអូទ្បាំពិក។

ក្នុងតង់ទី១ ក្រុមជម្រើសជាតិកម្ពុជាបានស៊ុតបញ្ចូលទីនាំមុខសិង្ហបុរីនៅនាទីទី១៩ ដោយការទាត់បាល់ពិន័យ (Free-Kick) ពីសំណាក់កីទ្បាករ ចាន់ វឌ្ឍនាកា។ ក្រុមសិង្ហបុរីបានតាមយកស្មើវិញនៅនាទីទី២៣។ ការប្រកួតបានបន្តរហូតដល់នាទីទី៤៥ ហើយមានការបន្ថែម១នាទីមុនបញ្ចប់ការប្រកួតតង់ទី១ ដោយក្នុងនាទីបន្ថែមនោះក្រុមជម្រើសជាតិកម្ពុជាបានរកគ្រាប់បាល់បាន១គ្រាប់បន្ថែមទៀតទីកីទ្បាករ ទិត្យ ឌីណា។ លទ្ធផលតង់ទី១ កម្ពុជា ២-១ សិង្ហបុរី។

ចូលមកដល់តង់ទី២ មានការព្យាយាមស៊ុតបញ្ចូលទីគ្នាជាច្រើនដង ប៉ុន្តែមិនមានការបំប៉ោងសំណាញ់ទីគ្នាទ្បើយ។ ចូលមកដល់នាទីទី៧៥ កីឡាករក្រុមជម្រើសជាតិកម្ពុជា ហុង ផេង ទទួលបានកាតក្រហមមួយ ជាហេតុធ្វើឲ្យសមាជិកក្រុមកម្ពុជាសល់តែ១០នាក់ប៉ុណ្ណោះ ទល់នឹងក្រុមសិង្ហបុរីមានគ្នា១១នាក់។

លទ្ធផលសម្រេចបន្ទាប់ពី៩០នាទី ក្រុមជម្រើសជាតិកម្ពុជា ២-១ ក្រុមសិង្ហបុរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ