អាជ្ញាធរសុខាភិបាលសិង្ហបុរីរកឃើញមនុស្សឆ្លងវីរុស Zika ៤១ករណី

(រូបភាពពី Channel News Asia)

ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ថាការឆ្លងវីរុស Zika ចំនួន ៤១ករណី ត្រូវបានរកឃើញនៅប្រទេសមួយនេះ។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

សារព័ត៌មានមួយនេះដែលបានដកស្រង់សម្ដីក្រសួងសុខាភិបាលសិង្ហបុរីនោះបានរាយការណ៍ថា មនុស្ស៣៤នាក់បានជាសះស្បើយទាំងស្រុងហើយ ខណៈមនុស្ស៧នាក់ទៀតកំពុងស្ថិតក្រោមការព្យាបាលនៅក្នុងមន្ទីរពេទ្យ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលនិងទីភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរីបាននិយាយថាករណីទាំងអស់គឺជាពលរដ្ឋរស់នៅតំបន់ Sims Drive ឬជាកម្មករនៅទីនោះ។ ពួកគេពុំបានដឹងថាបានធ្វើដំណើរទៅតំបន់រងវីរុសនេះទេនៅពេលថ្មីៗនេះ ហើយពួកគេសុទ្ធតែឆ្លងវីរុសនេះនៅក្នុងប្រទេសប៉ុណ្ណោះ។

ក្នុងចំណោមនោះ អ្នកជំងឺ៣៦នាក់គឺជាកម្មករបរទេសដែលធ្វើការនៅការដ្ឋានសំណង់នៅតំបន់ Sims Drive។ ចំណែកមនុស្ស៤នាក់ដទៃទៀតគឺជាពលរដ្ឋសិង្ហបុរីអាយុចន្លោះពី២១ឆ្នាំដល់៦៥ឆ្នាំ។

ក្រសួងសុខភិបាលបានប្រកាសដូច្នេះ បន្ទាប់ពីរកឃើញថាស្ត្រីជនជាតិម៉ាឡេស៊ីវ័យ៤៧ឆ្នាំម្នាក់បានឆ្លងវីរុសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ