គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បើកកិច្ចប្រជុំ ខណៈបញ្ហាព្រំដែនកម្រើកឡើងវិញ

គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជានិងវៀតណាម

គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បើកកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របពេលបញ្ហាព្រំដែនបានកម្រើកឡើងវិញ។

តាមគម្រោងកិច្ចប្រជុំនៅថ្ងៃនេះភាគីទាំងពីរថានឹងដាក់សំណើទៅប្រធានាធីបតីបារាំងឲ្យជួយខាងបច្ចេកទេសនិងជំនាញផែនទី និងបញ្ហាសំណើមួយចំនួនដែលកម្ពុជាទាមទារឲ្យវៀតណាមបញ្ឈប់សកម្មភាពជីកស្រះ ធ្វើផ្លូវ និងប៉ុស្តិ៍ចូលតំបន់ហាមឃាត់ក្នុងខេត្តរតនៈគិរី។

កាលពីម្សិលមិញ យុវជនខ្មែរមួយក្រុមដែលទៅមើលព្រំដែនតំបន់ចម្រូងចម្រាស់នោះ ត្រូវបានសមត្ថកិច្ចខ្មែររារាំងតែពុំមានផ្ទុះហឹង្សាកើតឡើងទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ