ឥណ្ឌូនេស៊ីអំពាវនាវដល់ប្រទេសជិតខាងជួយពន្លត់ភ្លើងឆេះព្រៃ

(រូបភាពពី AFP)
រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងរុក្ខជាតិឥណ្ឌូនេស៊ី អ្នកស្រី Siti Nurbaya បាននិយាយកាលពីថ្ងៃម្សិលមិញថា ឥណ្ឌូនេស៊ីកំពុងតែធ្វើការឥតឈប់ឈរ ដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយបានអំពាវនាវឲ្យប្រទេសដទៃ ជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ជាជាងរិះគន់។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

Channel News Asia បានដកស្រង់សម្ដីរដ្ឋមន្ត្រីរូបនេះដែលបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ឥណ្ឌូនេស៊ីបន្តគោរពការរិះគន់ពីប្រទេសជិតខាង ប៉ុន្តែអ្នកស្រីថាឥណ្ឌូនេស៊ីមិនមែនប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដោយសារតែសម្ពាធពីប្រទេសដទៃនោះឡើយ។

អ្នកស្រី Siti ក៏បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន សម្រាប់ប្រជាជនឥណ្ឌូនេស៊ី។

អ្នកស្រីបានថ្លែងបន្តថាប្រទេសដទៃគួរតែផ្អាកនិយាយពាក្យមិនចាំបាច់ ប៉ុន្តែពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុវត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ