តម្រួតថៃគ្រោងចាប់ខ្លួនជនសង្ស័យបន្ថែមទៀត ក្រោយការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូង

(រូបភាពពីបាងកកប៉ុស្តិ៍)

កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា តម្រួតថៃគ្រោងស្នើសុំដីកាចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅតំបន់ទេសចរណ៍ហួហ៊ីន ក្នុងខេត្តប្រាជប់គិរីខណ្ឌ កាលពីថ្ងៃទី១២ ខែសីហា ដែលបានសម្លាប់មនុស្ស២នាក់និងបង្កឲ្យមនុស្សជាច្រើននាក់រងរបួស។

កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្ដីប្រធានផ្នែកប្រយុទ្ធប្រឆាំងនឹងផែនការឧក្រិដ្ឋ លោក ឆាយ៉ាផុន ឆាតឆៃដេត ដែលបាននិយាយថា អគ្គស្នងការរងតម្រួតថៃ លោក ស្រ៊ីវ៉ារ៉ា រ៉ាណស៊ីប្រាហ្មាណាគុន នឹងស្នើសុំដីកាចាប់ខ្លួនពីក្រសួងយុត្តធម៌នៅថ្ងៃនេះ។

លោក ឆាយ៉ាផុន និយាយថាលោកមិនអាចទម្លាយព័ត៌មានលម្អិតនោះឡើយ ខណៈការស៊ើបអង្កេតទៅលើការបំផ្ទុះគ្រាប់បែកនេះ កំពុងដំណើរការ។

មនុស្ស៤នាក់ត្រូវបានសម្លាប់ហើយ៣៥នាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១១និងទី១២ខែសីហានៅតាមបណ្ដាខេត្តនានាស្ថិតនៅភាគខាងត្បូងប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ