ព្យុះភ្លៀងវាយលុកខ្លាំងនៅប៉ែកខាងកើតនៃប្រទេសចិន​​

ព្យុះភ្លៀងបានកើតឡើងខ្លាំងនៅភាគខាងកើតនៃប្រទេសចិនបានបណ្តាលឲ្យមានបាក់ដី ហើយមនុស្សចំនួន២៧នាក់កំពុងបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកនិងជួយជម្លៀសអ្នកភូមិទៅរកកន្លែងមានសុវត្ថិភាព។

ខ្យល់ព្យុះទីហ្វុងបានបោកបក់ខ្លាំង ហើយបណ្តាលឲ្យមានបាក់ដីនៅក្នុងភូមិស៊ូស៊ុនក្នុងកម្រិតខ្លាំងកាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហូរ។

អាជ្ញាធរបានថ្លែងថាកាលពីខែមុនមានការការបាក់ស្រុតដីខ្លាំងនៅក្នុងទីក្រុងស៊ីចាងជាទីក្រុងធំមួយ ហើយពេលនេះអាជ្ញាធរបានត្រៀមខ្លួនយកចំណុចអាទិភាពក្នុងការដោះស្រាយបញ្ហាបាក់ស្រុតដី។

ទោះយ៉ាងណាមានការរិះគន់ថាអាជ្ញាធរក្នុងតំបន់ពិសេស អាជ្ញាធរនៅខេត្តជាប់មាត់សមុទ្រខាងកើតនៃប្រទេស  មានការខ្វះចន្លោះក្នុងការប្រមូលថវិកាឬចំណាយមិនបានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ចំណីអាហារនិងដោះស្រាយបញ្ហាផ្សេងៗពេលមានភ្លឿងខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ