ព្រឹទ្ធសភាការពារថា​ការទិញអង្ករពីអាចារ្យអេគឺជួយសម្រាលទុក្ខកសិករ

 

ព្រឹទ្ធសភាបានប្រកាសថា ការដែលស្ថាប័នទិញ អង្ករពីក្រុមហ៊ុន អេប៊ីស៊ី របស់ អាចារ្យ គឺគោលបំណងជួយសម្រាលទុក្ខលំបាករបស់កសិករ មិនមែនជាការប្រកាន់ បក្ខពួកនៃគូជម្លោះណាមួយទេ។

កាលពីថ្ងៃទី២៧ខែកញ្ញា ក្រុមហ៊ុន អេប៊ី ស៊ី របស់លោក អាចារ្យអេ បានប្រកាសថា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ទិញអង្ករពីក្រុមហ៊ុននេះ ចំនួន៦៣តោន ជាការឆ្លើយតបនិងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជួយសម្រួល ទុក្ខលំ បាករបស់កសិករដែលកំពុងមិនមានទីផ្សារលក់ស្រូវ។

ប៉ុន្តែក្រោយការប្រកាស អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន រិះគន់ថា លោក សាយ ឈុំ ទិញអង្ករនេះ មិនមែនជាការជួយកសិករទេ គឺជាការជួយដល់អាចារ្យព្រោះក្រុមហ៊ុននេះ ទិញស្រូវពីកសិករថោកហើយលក់វិញថ្លៃខ្ពស់។ អ្នកខ្លះទៀតរិះគន់ថា ប្រធានព្រឹទ្ធសភា កំពុងជួយអាចារ្យអេ ខណៈអាចារ្យអេ កំពុងមានជម្លោះជាមួយក្រុមអ្នកសារព័ត៌មាន។

ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ព្រឹទ្ធភានៅថ្ងៃនេះ បានបញ្ជាក់ថា ប្រធានព្រឹទ្ធសភា ទិញ អង្ករនោះ គឺដើម្បីជួយដល់កសិករមិនបានជួយគាំទ្រភាគីជម្លោះណាមួយនោះទេ។

សេចក្តីថ្លែងការណ៍សរសេរថា៖«តាំងពីដើមរហូតដល់ពេលនេះ ព្រឹទ្ធិសភា ពុំបានគាំទ្រ ប្រឆាំងភាគីណាមួយឡើយ។ ចំណាត់ការលើការទិញអង្ករ ជាភារកិច្ចរបស់អគ្គ លេខាធិការដ្ឋាន ព្រឹទ្ធសភាទាំងស្រុង ហើយពុំមានពាក់ព័ន្ធនឹងសម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភាទេ។

ថ្មីៗនេះ លោក អាចារ្យអេ បានហៅអ្នកសារព័ត៌មានថា ជាក្រុមចោរ នាំឲ្យអ្នកសារព័ត៌ មានមួយក្រុម ប្រតិកម្មតបហើយកំពុងទាមទារឲ្យអ្នកគ្រប់គ្រងវិទ្យុរូបនេះ សុំទោសជា សាធារណៈ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ