រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋចំណាកស្រុកសុំចម្លងសំបុត្រអត្រានុកូលដ្ឋាននៅភ្នំពេញ

ក្រសួង​មហាផ្ទៃ

ក្រសួងមហាផ្ទៃ ឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលចំណាកស្រុកមកនៅរស់នៅភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយមិនចាំបាច់ទៅធ្វើនៅស្រុកកំណើតដូចមុនទៀត។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ សម្រេចឲ្យប្រជាពលរដ្ឋទាំងអស់ ដែលផ្លាស់ទីលំនៅមករកស៊ី ឬ ធ្វើការងារ និងបន្តការសិក្សានៅរាជធានីភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋានតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់នីរោធ ខណ្ខច្បារអំពៅ រាជធានីភ្នំពេញ។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការអនុញ្ញាត្តឲ្យពលរដ្ឋអាចចម្លងសំបុត្រអត្រានុកូលដ្ឋានផ្សេងៗ នៅភ្នំពេញ បែបនេះ គឺដើម្បីជួយសម្រួលដល់ពលរដ្ឋកុំឲ្យពិបាកត្រឡប់ទៅធ្វើស្រុកកំណើតវិញ។

គួររំលឹកថា កន្លងមករាល់សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានផ្សេង រួមានបញ្ជី​កើត​ស្លាប់ ​និង​អាពាហ៍ពិពាហ៍ គឺតម្រូវឲ្យប្រជាពលរដ្ឋត្រឡប់ទៅសុំសេចក្តីចម្លងពីសាលាក្រុង ស្រុក នៃលំនៅឋាន ដែលពលរដ្ឋទាំងនោះបានចុះបញ្ជី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ