ជំនួបបិទទ្វាររវាងមេដឹកនាំថៃនិងអាមេរិកធ្វើឡើងនៅសប្តាហ៍ក្រោយ

មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងជូបជាមួយមេដឹកនាំ សហរដ្ឋអាមេរិក លោក ដូណល ត្រាំ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ​ ដែលជំនួបនេះធ្វើឡើងដោយបិទទ្វារជជែកពីការវិវត្តន៍នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។

រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនធ្លាប់បានរិះគន់ខ្លាំងៗលើសកម្មភាពពួកយោធាដែលដឹកនាំដោយលោកប្រា យុទ្ធ ចន្ទអូចា ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដឹកនាំដោយលោកស្រី យីង ឡាក់កាលពីឆ្នាំ២០១៤ ហើយក្រុមនេះ បន្តគ្រប់គ្រងអំណាចដល់បច្ចុប្បន្ន។ ដោយសារការរិះគន់លើរដ្ឋប្រហារនោះធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង​ថៃបានធ្លាក់ចុះ។​

​ដោយសារតែការប្រឈមដាក់គ្នានោះ អាមេរិក និង​ថៃបានទម្លាក់ចោលការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយគ្នាឈ្មោះ Cobra Gold ជាសមយុទ្ធទ្រង់ទ្រាយធំនៅអាស៊ី។​

នៅក្នុងជំនួបនៃការស្តារទំនាក់ទំនងនៃប្រទេសទាំងពីរនេះ អ្នកតាមដានមួយចំនួន​ អះអាងថា បញ្ហាដែលថៃកំពុងតែធ្វើពាណិជ្ជកម្មយ៉ាងច្រើនលើសលប់ជាមួយកូរ៉េខាងជើង នឹងអាចលើកយកទៅជជែកនៅក្នុងពេលនោះ។ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក Rex Tillson នៅទីក្រុងបាងកកកាលពីខែមុន​ក៏បានជំរុញឲ្យរដ្ឋាភិបាលថៃបញ្ឈប់ការធ្វើជំនួនជាមួយកូរ៉េខាងជើង។

ក្រោយជំនួបនោះថៃបានថ្លែងថា ខ្លួនបានបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង រហូតដល់​៩៥% នៃការកិច្ចព្រមធ្វើពាណិជ្ជកម្មកន្លងមក។​

ទោះយ៉ាងណា រដ្ឋាភិបាលលោកត្រាំ បានបញ្ជាក់ថា មិនផ្តោតខ្លាំងលើការពង្រឹងសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យដូចរដ្ឋាភិបាលអាមេរិកមុនៗនោះទេ គឺលោកត្រាំផ្តោតតែលើការអភិវឌ្ឍន៍ប្រទេស និង ប្រជាជនរបស់ខ្លួនតែប៉ុណ្ណោះ។​ដូច្នេះគេរំពឹងថា ជំនួបរវាងមេដឹកនាំយោធាថៃ និង មេដឹកនាំអាមេរិកនេះ នឹងទទួលបានផលល្អ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ