UN ទាមទារឲ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ហិង្សាទុកឲ្យក្រុមមនុស្សធម៌បំពេញការងារ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 11:19 AM | សិទ្ធិមនុស្សអន្តរជាតិ | 0 | 777

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres បានលើកឡើងថា ក្រុមការងារមនុស្សធម៌ជួយជនជាតិភាគតិចនៅមីយ៉ាន់ម៉ា ប្រឈមគ្រោះថ្នាក់ ដោយសារតែក្រុមយោធារបស់ រដ្ឋាភិបាលនៅតែបន្ត ប្រតិបត្តិការបង្ក្រាបលើជនជាតិភាគតិច។​

លោក​បានទាមទារឲ្យមីយ៉ាន់ម៉ាត្រូវ បញ្ឈប់ប្រតិបត្តិការបង្ក្រាប ដោយបង្កភាពងាយស្រួលដល់ក្រុម​ការងារ មនុស្សធម៌ចូលទៅបំពេញការងាររបស់ពួកគេនៅទីនោះដោយមិនបារម្ភពីគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើង។​ នេះជាការថ្លែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីម្សិលមិញ នៅក្នុងពេលប្រជុំក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ​។​

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ​៥០០ ០០០នាក់ បាននាំគ្នាជម្លៀសចេញពីរដ្ឋរ៉ា ឃីននៅក្នុង ប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសបង់ក្លាដេស។ ​ហេតុការណ៍កើតឡើង​ ដោយសារដំបូងឡើយក្រុមតស៊ូត រ៉ាឃីតបានវាយប្រហារប៉ុស្តិ៍របស់នគរបាល ហើយត្រូវបានពួកយោធាបើកយុទ្ធ នាការបង្ក្រាបវិញកាលពី ខែសីហាកន្លងទៅ។​

លោក Guterres ថ្លែងថា សកម្មភាពនេះ មិនអាចទទួលយកបានទេ ហើយលោក​ទាមទារឲ្យមានការបញ្ឈប់​ជាបន្ទាប់ ហើយរកដំណោះស្រាយតាមមធ្យោបាយផ្សេង។​

សហគមន៍អន្តរជាតិបានចោទថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងតែធ្វើសកម្មភាព បំបាត់ជនជាតិរ៉ូហ៊ីងយ៉ានៅ ក្នុងប្រទេសនេះ ប៉ុន្តែខាងកម្លាំងយោធាអះអាងថា ពួកគេមិនបានបង្ក្រាបលើជនស៊ីវិលនោះទេគឺ វាយប្រហារ តែលើក្រុមបោះបោរតែប៉ុណ្ណោះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បដិសេធថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា មិនមែនជាជនជាតិ​មីយ៉ាន់ម៉ានោះទេ។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required