វគ្គជម្រុះ​​១៦យក​៨នាក់​ទៅកាន់ជើងឯក ភុន សោភ័ណ្ឌ បានត្រឹមទឹកទី២

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:22 AM | កំសាន្ដកីឡា | 0 | 1602 ភុន សោភ័ណ្ឌ (សុខ ឆាយ)

នៅទីបំផុត​កីឡាករ​​​​ដែលបានឡើងអង្គុយ​​​កៅអី​​​​១៦នាក់​​​​ បន្ទាប់ពីបានឆ្លងផុតការប្រកួតជម្រុះ​​​​​​​​​​​​​ពី​៣២នាក់នោះ
​ត្រូវបានជម្រុះអស់​​២នាក់ទៀតហើយ បន្ទាប់ពី​​តម្រូវអោយ​​កីឡាករដែលបាន​​​​ឈ្នះ​ក្នុងការប្រកួតជម្រុះ​​ជុំទី១​​​បន្តប្រកួត​គ្នា​​ យក​អ្នកខ្លាំង​បន្តទៀត។

កីឡាករដែលបាន​​ឈានឡើងនៅក្នុងវគ្គ​​​​ជម្រុះយកតែ​១៨នាក់នេះ ត្រូវគេកត់សម្គាល់​ថាមានភាពចម្រូងចម្រាស់តាំងពី​គូទី​១តែម្ដង ដោយសារតែកីឡាកររូបណាក៏ចង់​​​​ឈានឡើង។ ការប្រកួតដែលបានធ្វើឡើង​នៅ​សង្វៀនប៉ុស្ដិ៍លេខ​​​៥​​​​​ព្រែកកំពិស​ក្នុងព្រឹត្តិការណ៍​ប្រកួត ជើង​ឯក​​ក្នុងប្រភេទទម្ងន់​​៦៥គីឡូក្រាមនោះ ​បានឈានដល់​វគ្គ​​ជម្រុះ​​ដែលកាន់តែមានសភាពស្វិតស្វាញ​​​​​ជាងមុនទៀតហើយ ដោយសារតែការប្រកួត​កាលពីថ្ងៃ​​ល្ងាចថ្ងៃទី​​​២៨ តុលា មុននេះ គឺជាការប្រកួត​សប្ដាហ៍ដំបូង​​​សម្រាប់​​ជម្រុះ​យក​​​៨នាក់​​ឡើងទៅកាន់វគ្គបន្ត។

កីឡាករ​​​ជើងខ្លាំង​២នាក់ គឺ​ អ៊ុំ វណ្ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរ និងកីឡាករ វ៉ែន ហុង​ជីវុង មកពីក្លិបកងកេង​មានរិទ្ធិខេត្តបាត់ដំបង ​គឺជាអ្នកមានវាសនា​បានឡើងអង្គុយ​កៅអី​​​​ក្នុងវគ្គ​​​៨កាន់មុនគេ ប៉ុន្តែក៏​​​​មានន័យថា​​កីឡាករ​​​២រូបដែល​ខំ​តស៊ូរហូត​​បានឡើងក្នុងវគ្គជម្រុះពី​​៣២រូប​ដំបូងបានធ្លាក់ហាលអាវផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ចម្រុះដោយ​កីឡាករជើងចាស់និងជើងថ្មីដែលមានថ្វីដៃ​ល្អៗ ​ហើយ​អ្វីដែល​​គេកត់សម្គាល់​​​​​​គឺកីឡាករម្នាក់ៗកាត់តែប្រឹង​ប្រកួតគ្នា​​អត់​មានទម្លាក់ដៃតែម្ដង សម្រាប់​​​​វគ្គ​​១៦យក​​៨នាក់នេះ។

ថ្វីដ្បិតថា​កីឡាករ​​​​គូទី​១​ត្រូវបាន​បញ្ចប់​​ការប្រកួត​ក្នុងភាពចម្រូងចម្រាស់​បន្តិច​ក្ដី ប៉ុន្តែអ្នកបោះ​បង់ការប្រកួត​​សឹងតែ​​​​ក្អួតដាច់ផ្ញារព្រោះតែ​​រងកណ្ដាប់​ដៃពីសំណាក់​គូប្រកួតត្រូវចំ​លើថ្ងាស​កៀកនឹង​កន្លែងហាមឃាត់នោះផង។

ការប្រកួត​ក្នុងវគ្គ​​៨នាក់​​​ដ៏ស្វិតស្វាញនោះ កីឡាករ​ជើងខ្លាំង​ដែលបានឡើងរេញប្រឹងប្រែងប្រកួតខ្លាំងណាស់
ហើយអ្នកទស្សនាក៏មានការពេញចិត្តខ្លះដែរ បើទោះជាកីឡាករ​ដែល​បាន​បោះ​បង់ការប្រកួតក្នុងគូដណ្ដើមតំណែងជើងឯក​១ត្រូវបាន​គេរិះគន់ថា​​​មិនសូវ​ប្រឹង​ និងចង់ស៊ីឡាក់​ការប្រកួតតែមិន​​បានជ័យ​ជម្នះ​​​ក្ដី។

ការប្រកួត​មួយនេះ​ត្រូវគេកត់សម្គាល់ថាមានរូបមន្តខុសប្លែកពីការប្រកួតដែលធ្លាប់ធ្វើឡើងនៅ​ ​បណ្ដា​ប៉ុស្ដិ៍ផ្សេង​ដោយសារតែខាងប៉ុស្ដិ៍លេខ​​៥​ប្រមូលកីឡាករ​​​ល្អ​នៅតាមបណ្ដាក្លិប​​​នៅទូទាំងប្រទេសរហូតដល់​​៣២រូប អោយ​មក​​​​​ឡើងប្រកួត ហើយ​​​​ប្រើរូបមន្ត​ប្រកួត​​ចាប់គូគ្នា​ចាញ់ធ្លាក់ៗ​ដែលមានន័យថា​លុះត្រាតែកីឡាករ​មិនធ្លាប់បរាជ័យទាល់តែសោះក្នុងចំណោមការប្រកួត​ដែលបានធ្វើ​ឡើង​តាំងពីក្នុងវគ្គជម្រុះ​ដំបូងរហូត​វគ្គផ្ដាច់ព្រ័ត្រ ទើប​កំណត់ថា​​ជាជើងឯក។

​អ្នកទស្សនាភាគច្រើន​​មានការ​ចាប់អារម្មណ៍សម្រាប់រូបមន្ត​បែបនេះ​យ៉ាង​ខ្លាំង​ជាពិសេស​នៅពេល​​ម្នាក់ៗបានដឹងពីសមាសភាពដែលមានឈ្មោះឡើងប្រកួត គឺមានចម្រុះដោយកីឡាករល្បីៗមានកេរ្តិ៍ឈ្មោះបោះសំឡេង
​ហើយ​​ចង់ដឹងថា​អ្នកដែលមាន​សំណាងបានឡើងទៅកាន់​វគ្គ​បន្ត​​សម្រាប់ការប្រកួតជម្រុះ​​ម្ដងៗ តើជាកីឡាករ​​ណាខ្លះ។ ​​​​ការប្រកួតនេះ​ដ្បិត​​ថាកំណត់អោយ​​ប្រើតែ៣ទឹកមែន ប៉ុន្តែ​​​​អាចល្អ​មើលជាងការប្រកួត​​៥ទឹក​​ដែលបានធ្វើឡើងនោះទៅទៀតដោយសារតែ​កីឡាករ​​ដែលបានឡើងប្រកួតត្រូវការសន្សំ​ពិន្ទុតាំងពីទឹកទី​១​ឆ្ពោះទៅរក​​ជ័
យជម្នះ​នៅទឹកចុងក្រោយ។

យ៉ាងណាមិញ ការប្រកួតមួយនេះក៏រមែងទទួលបានការ​​កាត់ស្មានពីសំណាក់​​​​​អ្នក​​​​ទស្សនាថា​​​មិន​​សមនឹង​អោយអ្នកនេះឈ្នះអ្នកនោះ​ឈ្នះដោយសារតែពិន្ទុរបស់ពួកគេ​​​ច្រើនតែ​ប្រដំប្រសង​គ្នា​​​​​នៅ​ក្រោយបញ្ចប់ការប្រកួត​​​​​៣
ទឹកនោះផងដែរ លើកលែងតែការប្រកួត​​​​​ដែលកីឡាករ​ម្ខាងទៀតត្រូវសន្លប់​​​​ឬ​​បោះបង់ការប្រកួត​មុនចប់ទឹក
ទើប​ធ្វើអោយ​​​​​អ្នកទស្សនា​​​​​មិនសូវបង្ហាញពីការកាន់ជើង​លម្អៀងម្ខាងៗ។ ​

ជាក់ស្ដែងការប្រកួតក្នុងសប្ដាហ៍បើកឆាក​​​​​សម្រាប់ការជម្រុះ​ដណ្ដើម​កៅអី​​៨នាក់​​​ដែល ទើបនឹងបញ្ចប់ថ្មីៗនេះ គឺ​មាន​ការ​​ចម្រូងចម្រាស់តែម្ដង ដោយសារតែកីឡាករបង្គោល​ខៀវ ភុន សោភ័ណ្ឌ មកពីក្លិប​​នាគរាជ​មានជ័យ
ព្យាយាមចាប់កំហុស​​កីឡាករ​បង្គោល​​​ក្រហម​​​​​ម្ដង​ហើយ​ម្ដងទៀត ហើយលទ្ធផលចុងក្រោយកីឡាករ​​​បង្គោល​ក្រហមក៏ត្រូវគេកាត់ក្ដីអោយឈ្នះ បន្ទាប់ពីលោកអាជ្ញាកណ្ដាល និងគណៈកម្មការ​រកមិនឃើញកំហុសរបស់​​គេដូចអ្វីនឹងការចោទប្រកាន់របស់​​កីឡាករ​​​បង្គោលខៀវម្ដងៗ។ ការប្រកួតមួយគូនេះ ​​ចម្រូងចម្រាស់ចង់ផ្អើលរេញ
ដោយសារតែ​​កីឡាករ​​​អ្នកគាំទ្រ​ម្ខាង​​ក៏​សុទ្ធតែ​​យល់ថា​​អ្វីដែល​កីឡាកររបស់ខ្លួនបានចោទ និងបាន​វាយ​​គឺសុទ្ធតែសម​ហេតុផល​​​មិនខុសបច្ចេកទេស។

លោក ​សេង កដិកា និយាយថា ក្នុងចំណោមគូប្រកួតទាំង​​​​​​៣២​នាក់​ដែល​បានប្រកួតគ្នា លោកចាត់ទុកថា​រវាង​បង្គោលក្រហម ​​អ៊ុំ វណ្ណេត និងបង្គោលខៀវ ​ភុន សោភ័ណ្ឌ ផ្ទុះរឿងចម្រូងចម្រាស់តាំងពីដើមទី​ ​​ដោយសារតែការប្រកួត​របស់ពួកគេ​គឺត្រូវ​ចាក់​មើលវីដេអូឃ្លីប​សារ​ចុះសារឡើង​​​​​​ដដែលទម្រាំអាចអោយបន្ត​ទៅ​ទៀតបាន
នៅពេល​កីឡាករម្ខាង​​គឺបង្គោលខៀវ​​​​​ប្រកាច់លើរេញ​ហើយចោទ​ថាកីឡាករបង្គោលក្រ
ហម​​វ៉ៃខុស​បច្ចេកទេស។

លោកថាអ្នកទាំង​ពីរធ្វើអោយ​គណៈកម្មការ​ឈឺក្បាល ​តែក៏ចាត់ទុក​​​ភាគីម្ខាងៗប្រឹង​ប្រែង​​​​​ក្នុងពេល​​​​វាយ​ចេញប្រតាយប្រតប់នោះដែរមុនពេល​​​កីឡាករ​បង្គោលខៀវសម្រេចចិត្ត​បោះ​បង់ការប្រកួត ដោយអះអាងថា​​​ក្អួត​​
និងចុក​ខ្លាំង មិនអាចប្រកួតប្រកួត​​បន្ត​។

លោកថា ​​​​ភុន សោភ័ណ្ឌ បានចោទថាកីឡាករ ​​​អ៊ុំ វណ្ណេត ​អុកត្រូវ​ប្រដាប់ការពារ​​ដោយ​​ធ្វើប្រកាច់លើរេញ ប៉ុន្តែក្រោយពេលគណកម្មការ​ចាក់វីដេអូប្រកួតសារចុះសារឡើង​គឺគេត្រូវចំ​​​​​លើ​​ប្រដាប់ការពារប៉ុណ្ណោះ ​ទើប​កីឡាករ​ភុន សោភ័ណ្ឌ សម្រេចចិត្តបោះបង់ការប្រកួតក្នុងទឹកទី​២ ​បន្ទាប់ពីបណ្ដោយអោយរាប់​​២​ដង ​​​​ដោយសារតែចង់ចាប់​កំហុស​​​​​ថា​កីឡាករម្ខាង​ទៀតវាយខុសបច្ចេកទេស។

លោកថានៅតែមានអារម្មណ៍សោកស្ដាយ​ដែល​​កីឡាករ ​ភុន សោភ័ណ្ឌ ខ្វះ​ការតស៊ូ តែលោក​ក៏កាត់ស្មានថា​​ការ​ប្រកួតដែលបានធ្វើឡើងនោះបានធ្វើអោយ​​​​ចុក​​​​​​​ខ្លាំង​ទើប​ដល់ថ្នាក់ប្រកាច់លើរេញ ហើយប្រកាស​ដើរចេញពីរេញ​ព្រោះដឹងថា​បើ​បន្តការប្រកួតក៏នៅតែ​មិនឈ្នះនោះដែរ។ លោកថា​ការប្រកួត​បើកឆាកក្នុង​វគ្គ​​​​ជម្រុះ​ពី​​១៦​យក​​៨នាក់ គឺជាការប្រកួតដែលមានកម្រិត​តឹងតែង ដោយសារតែ​​ក្នុងវគ្គនេះ គឺ​កីឡាករដែលឡើងប្រកួត​ជម្រុះគ្នាសុទ្ធកីឡាករ​មិនដែលស្គាល់ចាញ់ក្នុងវគ្គ​​​​៣២នាក់​​​​។

​​លោក​​​ថា​ការប្រកួត​តាមរូបមន្តបែបនេះ ទទួលបាន​លទ្ធផលវិជ្ជមានល្អ​ណាស់ ហើយ​​ក៏មិនភ័យរឿងកីឡាករ​​​​​​ណាម្នាក់​លក់​ដូរ​​លទ្ធផលនោះដែរ ដោយសារតែការបរាជ័យ​ក្រៅពី​​រងការរិះគន់ ក៏​​ត្រូវបាត់ឱកាស​​​សម្រាប់ការប្រកួត​នៅក្នុង​វគ្គ​បន្ទាប់ ដែល​ផ្ទុយពីកា​រ​ប្រកួត​​​​ជើងឯកតាមរូបមន្ត​សន្សំពិន្ទុ ដែល​​មានកីឡាករខ្លះ​​​​វាយ​​​​​​​​ប្ដូរ​លទ្ធផល​​​​​ក្រោយពេលទទួលបានពិន្ទុ​ដាច់គេ​ដឹង​ តែបានឡើង​​បើទោះជាសល់មួយប្រកួតចុងក្រោយ ឬ​កីឡាករដែលដឹងថា​ខ្លួនធ្លាក់​ស្វ័យប្រវត្តិ​ដែល​មិនចាំបាច់​​ប្រឹង​ប្រកួតអោយអស់​ពីសមត្ថភាព៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required