អាជ្ញាធរព្រមានចាត់វិធានការសំណង់មួយកន្លែងដែលសង់លើដីចំណីទន្លេ

សាលារាជធានីភ្នំពេញ ព្រមានចាត់វិធានការសំណង់មួយកន្លែងដែលសង់លើដីចំណីទន្លេ ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ  ខណៈម្ចាស់សំណង់នៅមិនទាន់រុះរើទៅតាមឱសាទវាទរបស់អាជ្ញាធរដែលផុតកំណត់នៅដើមខែក្រោយ។

កាលពីថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ ២០១៦  អភិបាលខណ្ឌជ្រោយចង្វារ  លោក ឃ្លាំង ហួត បានចេញលិខិតមួយឲ្យ លោក អ៊ុយ វាំងសង ជាម្ចាស់សំណង់ ឲ្យរុះរើសំណង់អត់ច្បាប់ដែលសាងសង់លើដីចំណីទន្លេចេញ ដោយទុករយៈពេលឲ្យ ១ខែ  ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ប្រសិនបើម្ចាស់សំណង់នៅតែមិនរុះរើ ហើយបន្តសងទៀត នោះ សាលារាជធានី រួមទាំងខណ្ឌ និងចាត់វិធានការ។

លោកថា៖ «ទាក់ទងបញ្ហនេះសាលារាជធានីភំ្នពេញក៍ដូចជាសាលាសង្កាត់បានដាក់ឱសានវាទផើ្ញជូនទៅម្ចាស់សំណង់គឺលោក អ៊ុយ វ៉ាន់សង់ ដែលជាម្ចាស់សំណង់ហឹ្នងឲ្យធើ្វការរុសរើសចេញរយ:ពេល៣០ថៃ្ង។ ខ្ញុំមិនទាន់ច្បាស់ ថ្ងៃចប់ឱសានវាទពិតថៃ្ងប្រាកដណាទេក៏ប៉ុនែ្តប្រសិនបើដល់ថៃ្ងសង្វាតហើយគាត់នៅតែមិនរុះរើសរបស់គាត់គឺអាជ្ញាធរខណ្ឌជាមួយកម្លាំងសមត្ថកិច្ចចុះទៅរុះរើសមិនធានាខុសត្រូវចំពោះការបាត់បង់ឬការខូចខាតផលប្រយោជន៍ណាមួយឡើយ»។

ទាក់ទងករណីនេះ បុរសម្នាក់អះអាងថា ជាអ្នកមើលការខុសត្រូវសំណង់នៅទីនោះ ដោយមិនប្រាប់ឈ្មោះបានឲ្យដឹងថា លោកបានដឹងពីលិខិតជូនដំណឹងរបស់ខណ្ឌ ប៉ុន្តែលោកមិនអាចបញ្ឈប់ការសាងសងបានឡើយ បើគ្មានការអនុញ្ញាតពីម្ចាស់សំណង់នោះ ។

វីអូឌីមិនទាន់អាចទាក់ទងម្ចាស់សំណង់ លោក អ៊ុយ វាំងសង់ បានទេ។

ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់អ្នកសាព័ត៌មានវីអូឌីដែលបានចុះទៅទីនោះថា សំណង់នេះ ធ្វើឲ្យប៉ះពាល់ផ្ទះពលរដ្ឋនៅជាប់នោះ   ដោយសារ ពេលសាងសង់មានធ្លាក់ដែក ថ្ម នឹងសភារៈផ្សេងៗ ត្រូវដំបូលផ្ទះរបស់ពួកគេ។

យ៉ាងណាក៏ដោយលោកថា លោកមិនមានជំនឿទៅលើវិធានការរបស់អាជ្ញាធរ ក្នុងការចុះរុះរើសំណង់នេះឡើយ ខណៈដែលកន្លងមក សាលារាជធានីភ្នំពេញ និងខណ្ឌបានជាចុះទៅមើលនិងឃាត់ឲ្យម្ចាស់សំណង់នេះផ្អាកតាំងពីចាប់ផ្ដើមសង់ ប៉ុន្តែម្ចាស់សំណង់មិនបានផ្អាកឡើយ ។

លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការឲ្យមានតម្លាភាព។

លោកថា៖ «បើសិនជាខុសច្បាប់ឲ្យអាជ្ញាធរអនុវត្តដូចគ្នាកុំឲ្យអនុវត្តតែមួយជ្រុងៗ ឲ្យគាត់ធើ្វឲ្យបានព្រោះកន្លងមកឃើញកន្លែងខ្លះគេរំលោភច្បាប់ ធើ្វខុសច្បាប់ធំហើយអត់មានដំណោះស្រាយហើយកន្លែងខ្លះឃើញមានការរំលោភច្បាប់តិចតួចតែអាជ្ញាធរគាត់ធើ្វយ៉ាងលឿនហើយ ធើ្វបាន ហើយកន្លែងខ្លះធើ្វអត់បានចង់ឲ្យគាត់ធើ្វឲ្យសើ្មភាពបើច្បាប់វាឯករាជ្យធើ្វឲ្យសើ្មភាពដូចគ្នា»។

បើតាមពលរដ្ឋនៅជិតនោះ ឲ្យដឹងថា សាលារាជធានីភ្នំពេញ និងខណ្ឌ បានចុះទៅហាមឃាតចំនួន ៣ ដង ហើយ ប៉ុន្តែនៅតែមិនមានការផ្អាកឬ បញ្ឈប់សកម្មភាពសាងសង់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ