យន្តហោះ​ដឹក​កីឡាករ​បាល់​ទាត់​ប្រេស៊ីល​ធ្លាក់​នៅ​កូឡុំប៊ី

យន្តហោះដឹកកីឡាករបាល់ទាត់របស់ក្លឹបបាល់ទាត់មួយរបស់ប្រេស៊ីល បានធ្លាក់នៅប្រទេសកូឡុំប៊ី នៅថ្ងៃនេះ ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុង Madellin។

យោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្លឹបបាល់ទាត់ (សាប៊ីខូអេនស៊ី) Chapecoense គ្រោងជួបប្រកួតនឹងក្លឹប Atletico Nacional របស់ប្រទេសកូឡុំប៊ី នៅក្នុងជើងទី១ នៃកម្មវិធី Copa Sudamericana វគ្គចុងក្រោយ នៅល្ងាចថ្ងៃពុធស្អែកនេះ។

សមាគមអាកាសចរណ៍ស៊ីវិលកូឡុំប៊ី បានប្រកាសនៅលើវេបសាយរបស់ខ្លួថា ក្រុមអ្នកជួយសង្គ្រោះ កំពុងតែដឹកអ្នកនៅរស់រានមានជីវិតពីកន្លែងធ្លាក់យន្តហោះនោះ។ ក្រុមបាល់ទាត់នោះ គឺស្ថិតនៅក្នុងចំណោមអ្នកដំណើរ ៧២នាក់ និងបុគ្គលិកយន្តហោះ ៩នាក់ នៅលើយន្តហោះនោះ ដែលបានហោះហើរចេញពីទីក្រុង Santa Cruz ប្រទេសប៊ូលីវី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ