មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​គ្រោង​ថ្លែង​សារ​នយោបាយ​ចំ​ពេល​វិបត្តិ​នយោបាយ

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា អ្នកស្រី ផាក ហ្គឹនហេ នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះ ខណៈដែលរដ្ឋបាលរបស់អ្នកស្រី កំពុងរួមរឹតទៅដោយរឿងអាស្រូវលូកលាន់កិច្ចការរដ្ឋ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់កូរ៉េខាងត្បូង បានដកស្រង់សម្ដីការិយាល័យប្រធានាធីបតី ដែលនិយាយថា សេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតី មិនមែនជាសេចក្ដីប្រកាសលាលែងពីតំណែងរបស់អ្នកស្រី ផាក នោះឡើយ។

អ្នកស្រី ផាក ដែលតំណែងប្រធានធិបតីរបស់អ្នកស្រីរួមរឹតទៅដោយរឿងអាស្រូវពាក់ព័ន្ធនឹងមិត្តភក្តិជិតស្និទ្ធនោះ បានថ្លែងសុំទោសជាសាធារណៈចំនួន ២លើករួចមកហើយ ប៉ុន្តែ បែរជាជំរុញឲ្យមហាជនកាន់តែអំពាវនាវឲ្យអ្នកស្រីចុះចេញពីតំណែងទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ