សភា​ថៃ​គ្រោង​យាង​រាជទាយាទ​ឡើង​សោយ​រាជ្យ​សម្បត្តិ

រាជទាយាទថៃ មហា វេជ្ជរ៉ាឡុងកន (Reuters)

សមាជិកសភាថៃនិយាយថា សភាថៃនឹងយាងរាជទាយាទថៃ មហា វេជ្ជរ៉ាឡុងកន ឲ្យឡើងសោយរាជ្យជាស្ដេចនៅថ្ងៃនេះ ពោលគឺជាង ១ខែក្រោយពីការយាងសោយទីវង្គតរបស់បិតារបស់ទ្រង់ ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ស្ដេច ភូមិបុល ដែលជាក្សត្រសោយរាជ្យយូរជាងគេបំផុតនៅលើពិភពលោកនោះ បានសោយទីវង្គត់ក្នុងជន្មាយុ ៨៨ឆ្នាំ។ ទ្រង់គឺជានិមិត្តរូបនៃស្ថេរភាពនយោបាយថៃអស់រយៈពេលជាច្រើទសវត្សរ៍មកហើយ។

ការយាងរាជទាយាទអង្គនេះឲ្យឡើងសោយរាជ្យ ហាក់ជំរុញឲ្យមានក្ដីបារម្ភពីសាធារណជនថា ពិធីឡើងសោយរាជ្យសម្បត្តិអាចមិនប្រព្រឹត្តទៅតាមផែនការ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា បាននិយាយកាលពីខែមុនថា ព្រះអង្គម្ចាស់ វិជ្ជរ៉ាឡុងកន បានស្នើឲ្យពន្យារពេលរៀបចំពិធីឡើងសោយរាជ្យសម្បត្តិ ដើម្បីកាន់ទុក្ខជាមួយសាធារណជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ