ក្រុម​ហ៊ុន​អាមេរិក​សង្ឃឹម​ថា លោក ត្រាំ នឹង​គាំ​ទ្រ​ទំនាក់​ទំនង​ជាមួយ​គុយបា

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Reuters)

ក្រុមហ៊ុនអាមេរិក កំពុងតែស្វែងរកច្រកដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ឲ្យបន្ទន់ជំហររបស់លោក ដែលបានគំរាមលុបចោលផែនការភ្ជាប់ទំនាក់ទំនងនឹងប្រទេសគុយបារបស់រដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ ការគំរាមរបស់លោក ត្រាំ ធ្វើឲ្យមានក្ដីបារម្ភថា ក្រុមហ៊ុនអាមេរិកអាចនឹងខាតបង់ប្រាក់រាប់រយលានដុល្លារ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បាននិយាយថា លោកគិតថា ការភ្ជាប់ទំនាក់ទំនងកាទូតជាមួយគុយបា គឺជារឿងល្អ ប៉ុន្តែ លោកថា លោក អូបាម៉ា គួរជំរុញកាន់តែខ្លាំងថែមទៀត ឲ្យមានសម្បទានពីក្រុងហាវ៉ាណា មុននឹងលុបចោលការរឹតបន្តឹងលើការធ្វើដំណើរ និងពាណិជ្ជកម្ម។

នៅថ្ងៃនេះ ពោលគឺ ៤ថ្ងៃក្រោយមរណភាពមេដឹកនាំបដិវត្តន៍គុយបា លោក ហ្វីដែល កាស្ត្រូ លោក ត្រាំ បានសរសេរលើ Twitter ថា លោកនឹងបញ្ចប់នូវអ្វីដែលលោកចាត់ទុកជា “កិច្ចព្រមព្រៀង”របស់លោក អូបាម៉ា ប្រសិនបើគុយបាមិនបម្រើប្រជាជនរបស់ខ្លួន។

ប៉ុន្តែ លោកមិនបានសន្យាផ្លាស់ប្ដូរទេ ហើយក្រុមអ្នកតស៊ូមតិដែលជំរុញឲ្យមានទំនាក់ទំនងជិតស្និទ្ធនោះ បាននិយាយថា ពួកគេសង្ឃឹមថា មហាសេដ្ឋីរូប ជំរុញទំនាក់ទំនងសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ