កម្ពុជាថាបានជួយសម្រួល​ឲ្យពលករ​​ទៅ​ធ្វើ​ការ​នៅ​ថៃ​បាន​​ជិត​១០ម៉ឺន​នាក់

រដ្ឋាភិបាលកម្ពុជា​បាន​បញ្ជាក់​ថា ក្រសួងការបរទេស​បាន​ជួយ​សម្រួល​ពល​ករ​ខ្មែរ​ចំណាកស្រុក​ឲ្យ​ទៅ​ធ្វើ​ការ​ស្របច្បាប់នៅ​ប្រទេស​​ថៃ​បាន​​​ជិតដប់​ម៉ឺន​នាក់ក្នុងឆ្នាំ​២០១៦នេះ។

ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃ​ទី២១ ធ្នូ​ ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹងថាចាប់​ពី​ថ្ងៃ​ទី​១ មករា ដល់​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៦​ ក្រសួង​បាន​ជួយ​សម្រួល​​ទិដ្ឋាការ​ជូន​ពលករ​-ពល​ការិនី​កម្ពុជា ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ បាន​ចំនួន​៩៧ ១០២នាក់។ ក្រៅពីនោះ​ស្ថាន​ឯក​អគ្គរាជទូតនិង​ស្ថាន​កុង​ស៊ុលកម្ពុជា​បាន​ស្នើ​ដល់​ប្រទេស​ថៃ​ឲ្យបញ្ឈប់​ការ​ចាប់​ខ្លួន​ពល​ករ​កម្ពុជា និ​ង​បាន​​ផ្តល់​ប័ណ្ណ​ការ​ងារ និង​ទិដ្ឋាការ​ស្នាក់​នៅ​ និង​ជួយ​គាំ​ពារ​ផ្សេងៗ​ដល់​ពល​​​ករ​ខ្មែររួម​​ទាំង​ផ្នែក​ច្បាប់ដល់​ពួក​គេ​​ផង​ដែរ។

ក្រសួង​ក៏​បាន​បញ្ជាក់​ដែរ​ថា​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​ ខ្លួន​បាន​ជួយ​ឲ្យ​ពល​ករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ​ស្រប​ច្បាប់​​បាន​ជិត​៧​ម៉ឺន​នាក់។

ចំពោះពល​ករ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​វិញ​ក្រសួង​បញ្ជាក់​ថា​ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ដើម​ខែ​ធ្នូ​នេះ​​ខ្លួន​បាន​ជួយ​សម្រួល​ការ​បញ្ជូនបាន​ជាង​ ៥​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ