រដ្ឋលេខាក្រសួងការបរទេសម្នាក់ត្រូវបានចាត់តាំងឲ្យទៅធ្វើទូតនៅថៃ

រដ្ឋលេខាធិការម្នាក់នៃក្រសួងការបរទេសកម្ពុជាត្រូវបានតែងតាំងឲ្យទៅធ្វើជាឯកអគ្គរាជទូតប្រចាំប្រទេសថៃ បន្ទាប់ពីកូនប្រុសរបស់លោកក៏ត្រូវបានតែងតាំងឲ្យធ្វើទូតនៅកូរ៉េខាងត្បូង។

យោងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី២៧ខែធ្នូនេះ ព្រះមហាក្សត្របានតែងតាំង លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសឲ្យជាធ្វើជា «ឯកអគ្គរាជទូត វិសមញ្ញ និងពេញ​សមត្ថភាព» ប្រចាំប្រទេសថៃ។

លោក ឡុង ឌីម៉ង់ អតីតអ្នក​នាំពាក្យ​សាលា​រាជធានីភ្នំពេញ និងជាកូនប្រុស លោក ឡុង វិសាលោ ក៏ត្រូវ​​តែងតាំង​​ជា​ឯកអគ្គ​​រាជទូត​កម្ពុជា​ប្រចាំ​​នៅ​កូរ៉េ​ខាង​ត្បួងកាលពីដើម​ឆ្នាំ២០១៦ ជំនួសលោក ស៊ុត ឌីណា ដែលត្រូវបានអង្គភាពប្រឆាំងអំពើ​ពុករលួយ​ចាប់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ