ការនាំ​ចេញ​កៅ​ស៊ូ​១១ខែឆ្នាំនេះ​មាន​ការ​កើន​ឡើង​ជាង​៣០ភាគ​រយ

ក្រសួង​កសិកម្ម​បង្ហាញ​ថា​ការ​នាំ​ចេញជ័រ​កៅ​ស៊ូក្នុង​រយៈពេល​១១ខែ​ នៃ​ឆ្នាំ២០១៧ មាន​ចំនួនប្រមាណ​១៥ម៉ឺន​តោន ដែល​មាន​ការ​កើន​ឡើងនេះស្មើ​​ប្រមាណ​ជា​៣១​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។

របាយការណ៍​ការ​ងារ​កសិកម្មរបស់ក្រសួង​កសិកម្ម​​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ​ ដែល​វី​អូ​ឌី​ទើប​ទទួល​បានឲ្យ​ដឹង​ថា ការ​នាំចេញ​​ជ័រ​កៅ​ស៊ូ​ពី​កម្ពុជា​ទៅ​លក់នៅ​ទី​ផ្សារ​បរទេស​​ក្នុង​រយៈពេល​១១ ខែ​ឆ្នាំ​២០១៧ បាន​ចំនួន​ ១៥២ ៩៦២ តោនដែល​ កើន​ឡើង​៣៦ ៦១៣តោន ឬ​៣១ភាគ​រយ​លើស​ឆ្នាំ​មុន ខណៈ​តម្លៃជា​មធ្យម​នៃ​​កៅ​ស៊ូ​១​តោ​ន​សម្រាប់​ឆ្នាំ​២០១៧ មាន​តម្លៃ​១ ៦២៥ដុល្លារ កើន​លើ​ស​ឆ្នាំមុន​៤៥២ដុល្លារ​ក្នុង​១​តោន។

បើតា​មក្រសួងកសិកម្ម​ឲ្យដឹងថា ការដាំដុះកៅស៊ូបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុង​ពេល​តម្លៃ កៅចាប់ងើបឡើងវិញ ប៉ុន្តែលទ្ធភាពផ្ទៃដីពង្រីកការដាំដុះកៅស៊ូនៅកម្ពុជា មាន​ប្រមាណ​ជាង​ ៥០០.០០០ ហិកតាប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ កម្ពុជា បាននាំចេញ​ជ័រស៊ូភាគ​ច្រើន​ទៅកាន់​ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ