លោក ស ខេង ឲ្យសមត្ថកិច្ចឲ្យរឹតបន្តឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព​

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំ​ឲ្យ​សមត្ថកិច្ច ត្រូវរឹតបន្តឹងចំពោះអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពបន្ថែមទៀត ខណៈអ្នកជិះម៉ូតូស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង​។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ។

ក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជាអាណត្តិទី៤ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង  ថ្លែងថា បច្ចុប្បន្ននេះអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាបន្តបន្ទាប់ ហើយអ្នកដែលគ្រោះថ្នាក់ដល់ជីវិតភាគច្រើន ជិះម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាព គឺមាន​រហូតដល់៧៨ភាគរយ។

របាយការណ៍របស់នគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ខែកន្លងមកនេះ មានជិត៣​ពាន់​ករណី (២ ៩៥៨) សម្លាប់មនុស្សជាង១ពាន់៤រយនាក់ (១៤៦៩) និងរបួសចំនួន ៤.៥៣០នាក់ ហើយជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ប្រមាណ​៥នាក់ និងរបួស ១៥នាក់ ហើយភាគច្រើននៃអ្នកស្លាប់គឺ មិនបានពាក់មួកសុវត្ថិភាព។

បើតាមតួលេខនេះ ក្រសួងថា ចំនួនអ្នកស្លាប់នេះ លើ​​ស​​ឆ្នាំ​មុ​ន ​៤៤នាក់ បើប្រៀបធៀននឹងឆ្នាំ២០១៦ ក្នុងរយៈពេលដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ