ក្រុមហ៊ុន Facebook ថាមាតិការបស់ Page នឹងបង្ហាញនៅក្នុង Explore Feed

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

នៅព្រឹកថ្ងៃសុក្រនេះ គណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ភាគច្រើននៅកម្ពុជា ទទួលបានការជូនដំណឹងពីក្រុមហ៊ុនហ្វេសប៊ុកថា រាល់មាតិការបស់ហ្វេសប៊ុក Page ដែលពួកគេបានចុច “ចូលចិត្ត (Like)” នាពេលថ្មីៗនេះ នឹងត្រូវបានបង្ហាញនៅក្នុងទំព័រ Explore Feed ទាំងអស់រួមជាមួយនឹងមាតិការផ្សេងៗទៀត ដែលទទួលបានការចាប់អារម្មណ៍ច្រើន​ បើទោះបីជាអ្នកប្រើប្រាស់មិនបានចុចចូលចិត្តក៏ដោយ។

គេឃើញមានការប្រើប្រួលដ៏គួរឲ្យកត់សម្គាល់ ដោយកាលពីមុនរាល់មាតិការរបស់ហ្វេសប៊ុក Page ទាំងអស់ តែងតែបង្ហាញនៅក្នុងគណនីរបស់អ្នកប្រើប្រាស់ដោយលាយទ្បំជាមួយនិងការបង្ហោះសារនិងរូបភាពរបស់អ្នកប្រើប្រាស់ផ្សេងទៀតដែរជាមិត្តនៅក្នុងហ្វេសប៊ុក។ ប៉ុន្តែនៅពេលឥទ្បូវនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការបែងចែករាល់មាតិកាទាំងអស់រវាង Page និងសារបង្ហោះរបស់គណនីអ្នកប្រើប្រាស់ ដោយឲ្យបង្ហាញនៅក្នុងទំព័រ Explore Feed ជំនួសវិញ។

មានចំណុចមួយទៀតដែលក្រុមហ៊ុនហ្វេសប៊ុក បង្ហាញឲ្យដឹងផងដែរថា ចាប់ពីពេលនេះទៅ រៀងរាល់មាតិការបស់ហ្វេសប៊ុក Page ដែលត្រូវបានអ្នកប្រើប្រាស់ចុច “ចូលចិត្ត (Like)” ទាំង Page ចាស់និងថ្មី នឹងលើកយកទៅបង្ហាញនៅក្នុងទំព័រ Explore Feed ជាមួយនិងមាតិការដែរមានការចាប់អារម្មណ៍ដ៏ទៃទៀត។

កាលពីអំទ្បុងខែតុលាឆ្នាំ២០១៧ ក្រុមហ៊ុនហ្វេសប៊ុក បានចាប់ផ្តើមដាក់ដំណើរការសាកល្បងនូវទំព័រ Explore Feed នៅក្នុងគណនីអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួន ក្រោមហេតុផលថា ជាយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

 

បើតាមក្រុមហ៊ុនហ្វេសប៊ុក ការបង្កើត Explore Feed គឺបង្កើនឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយវា ធ្វើការបំបែកព័ត៌មាន និងសារបង្ហោះដោយម្ចាស់ Page និងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។

ទោះជាយ៉ាងណា អ្នកជំនាញបច្ចេកវិទ្យា បានបង្ហាញពីការព្រួយបារម្ភ និង​ថា វាបានផ្តល់ភាពអវិជ្ជមានដល់បណ្តា Page របស់ស្ថាប័នរដ្ឋនិងឯកជនមួយចំនួន ពិសេសនៅកម្ពុជា និងប្រទេសកំពុងអភិវឍ្ឍ ដូចជាស្ថាប័នព័ត៌មាន ស្ថាប័នអប់រំជាដើម ដោយធ្វើឲ្យមាតិការបស់ស្ថាប័នទាំងអស់នោះ ទទួលបានការអានតិចជាងមុន ពេលដំណើរការទំព័រ Explore Feed៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ