មនុស្សស្លាប់​៣២​នាក់ដោយគ្រោះ​ថ្នាក់​ចរាចរណ៍ក្នុងថ្ងៃ​ចូលឆ្នាំចិន

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

របាយការណ៍​នគរបាល​ជាតិ​កម្ពុជាបាន​បង្ហាញ​ថា​មនុស្ស​ស្លាប់សរុប៣២នាក់ ក្នុងរយៈពេល៣ថ្ងៃនៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

របាយការណ៍​នគរបាល​ជាតិ​កម្ពុជាចុះ​ផ្សាយ​លើ​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិកាលពីល្ងាចថ្ងៃទី២៩ មករា ២០១៧ ​ឲ្យ​ដឹង​ថា រយៈពេល៣ថ្ងៃក្នុងថ្ងៃសែនចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៦០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣២នាក់ រងរបួសសរុបចំនួន៩៧នាក់ ក្នុងនោះរបួសធ្ងន់៦៩នាក់និងរបួសស្រាល២៨នាក់។

បើតាម​អគ្គ​ស្នងការ​នគរបាល​ជាតិ​ មូលហេតុដែលបណ្តាលឲ្យមានអ្នកស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​រួមមាន ការបើកបរលើសល្បឿនកំណត់ ការប្រជែងគ្នា ការស្រវឹង និងការមិនគោរពសិទ្ធិគ្នាជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ