រដ្ឋាភិបាលដាក់ឲ្យចុះបញ្ជីរថយន្តតាមប្រព័ន្ធ​អនឡាញ

រដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីឲ្យម្ចាស់រថយន្តទាំងអស់អាចចុះបញ្ជីនិងប្រើសេវាបំពេញលក្ខខណ្ឌតាមផ្លូវច្បាប់មួយចំនួនទៀត​តាម​ប្រព័ន្ឋអនឡាញ (ONLINE) ដើម្បីបង្កភាពងាយស្រួល ការងារបានឆាប់រហ័យ និងកាត់បន្ថយអំពើពុករលួយ។​

នៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅថ្ងៃនេះ បានសរសេរថា ការចុះបញ្ជីរថយន្ត រួមទាំងការងារមួយចំនួនទៀត​ដូចជា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការផ្តល់បណ្ណបើកបរយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ គឺអាចយកកម្មវិធីតាមប្រព័ន្ធអនឡាញបាន។​

ក្នុងហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀត គោលបំណងនៃការបង្កើតប្រព័ន្ធនេះឡើង​ គឺដើម្បីសម្រួលដល់ការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចុះឈ្មោះប្រឡងបណ្ណបើកបរ និងផ្តល់ បណ្ណបើកបរ តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធចុះបញ្ជីដោយកាត់បន្ថយ នីតិវិធីរដ្ឋបាល ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ ការចំណាយក្រៅផ្លូវការប្រកបដោយប្រសិទ្ធភាព តម្លាភាព ការជឿជាក់ និង ទំនុកចិត្ត។

សេចក្តីណែនាំ ចំពោះ ចុះបញ្ជីយានជំនិះ(ការចុះបញ្ជីយានជំនិះ និងការទិញលេខពិសេស)៖
Online: https://vehicle.mpwt.gov.kh  ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិOnline: https://techinspection.mpwt.gov.kh  ផ្តល់បណ្ណបើកបរយានយន្ត
Online: http://driverlicense.mpwt.gov.kh/login  ទាញយក និងតម្លើងកម្មវិធីនេះ(FREE Download) ដោយអត់គិតថ្លៃពី៖ App Store (iOS): dr.mpwt.gov.kh/ios  Play Store (Android): dr.mpwt.gov.kh/android

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ