ក្រុមអ្នកអភិរក្សរកឃើញត្មាតភ្លើង៣សំបុកនៅខេត្តព្រះវិហារ

សំបុកសត្វត្មាតភ្លើង (FB: WCS Cambodia)

ក្រុមអ្នកអភិរក្សសត្វព្រៃ អះអាងថា បានរកឃើញសំបុកសត្វត្មាតភ្លើងចំនួន ៣សំបុក នៅតំបន់ដែនជំរកសត្វព្រៃមួយកន្លែង ក្នុងខេត្ដព្រះវិហារ។

យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃម្សិលមិញ ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការ WCS និងប្រជាសហគមន៍ បានរកឃើញសំបុកសត្វត្មាតភ្លើងប្រភេទនេះ នៅដែនជម្រកសត្វព្រៃ «ឆែប» ក្នុងខេត្ដព្រះវិហារ ដោយអ្នកអភិរក្ស ពន្យល់ថា ចំនួនសត្វប្រភេទនេះ កំពុងធ្លាក់ចុះខ្លាំងនៅលើពិភពលោក។

សេចក្ដីប្រកាសព័ត៌មានបន្ដថា ការកាប់បំផ្លាញព្រៃឈើ ការផ្ដល់ជាដីសម្បទានសេដ្ឋកិច្ច និងការកាប់ឆ្ការដីព្រៃ ជាកត្ដាជំរុញឲ្យបាត់បង់ទីជម្រក កន្លែងពងកូន និងចំណីរបស់ហ្វូងត្មាតទាំងនេះ។

ក្រុមអ្នកអភិរក្ស អះអាងថា នៅកម្ពុជា សត្វត្មាតយ៉ាងតិច ៣០ក្បាល ត្រូវបានសម្លាប់​ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយសារការប្រើប្រាស់ថ្នាំពុលដាក់តាមត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វតូចៗជាដើម។

ត្មាតភ្លើង ត្រូវបានសហភាពអន្ដរជាតិសម្រាប់ការអភិរក្សធម្មជាតិ (International Union for Conservation of Nature) ចាត់បញ្ចូលទៅក្នុងប្រភេទសត្វព្រៃ ជិតផុតពូជលើពិភពលោក ខណៈ​នៅកម្ពុជា សត្វប្រភេទនេះ មានប្រមាណតែ ៥០ក្បាលប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ