វិភាគ៖ តើបក្សកាន់អំណាចចង់បានអ្វីពិតប្រាកដពីបក្សប្រឆាំង?

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 8:58 AM | បទវិភាគ | 0 | 2798

បើទោះបីនៅអាណត្តិទី៥នេះ មានគណបក្សតែពីរគត់ ដែលពលរដ្ឋបោះឆ្នោតគាំទ្រ ឲ្យបង្កើតក្បា​លម៉ាស៊ី​នដឹ​កនាំរដ្ឋក៏ដោយ  ក៏ប៉ុន្តែមន្ត្រីដែលចូលកាន់តំណែងក្នុងសភាទាំងនោះ ហាក់បា​នប្រើ​ពេ​ល​តិចតួច ស​​ម្រា​​ប់​ជ​ជែ​​កទល់មុខគ្នា ចុះ​ដោះ​ស្រាយបញ្ហាដែលពលរដ្ឋកំពុងជួបប្រទះ។

តែផ្ទុយទៅវិញ អ្វីដែលកើតឡើងស្ទើរពេញមួយអាណត្តិ គឺការចាប់ឃុំខ្លួន សកម្មជនដីធ្លី ចាប់ខ្លួនអ្នក​​ការពារសិទ្ធិមនុស្ស មន្ត្រី គជប ការបាញ់​សម្លាប់​អ្នកវិ​ភា​គ​ន​យោបាយ លោក កែ​ម ឡី ​ ការបង្កើ​តច្បាប់​ចម្រូងចម្រាសនិងជម្លោះនយោបាយជាដើម។

ជម្លោះនយោបាយដ៏ក្តៅគគុកនេះ ធ្វើឲ្យមន្ត្រីបក្សប្រឆាំងមួយចំនួន ត្រូវតុលាការចាប់ខ្លួន ពិសេសមេបក្ស​ប្រឆាំង​លោក សម រង្ស៊ី ក៏ឡោមព័ទ្ធដោយបណ្តឹងជាច្រើនពីបក្សកាន់អំណាចដែរ។

កម្តៅនយោបាយកកើតឡើងជាបន្តបន្ទាប់នេះ ជំរុញឲ្យសហគមន៍ជាតិនិងអន្តរជាតិ ចេញសេចក្តីថ្លែងកា​រណ៍ បង្ហាញការព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជាហាក់កំពុងព្យាយាមសម្លាប់​លទ្ធិប្រជាធិបតេយ្យ​ដ៏ក្មេ​ងខ្ចី​នៅកម្ពុជា។

អ្វីដែលអ្នកតាមដានភ្ញាក់ផ្អើលជាងនេះ គឺគណបក្សប្រជាជនកម្ពុជាបានកែច្បាប់គណបក្សនយោបាយ ដែលអ្នកវិភាគយល់ថា ជាការព្យាយា​មផាត់លោក សម រង្ស៊ី ចេញជាប្រធានគណបក្សប្រឆាំង។

ច្បាប់នោះមិនទាន់ចូលជាធរមានផង សម រង្ស៊ី បានប្រកាសលាលែង ពីតំ​ណែង​​ដោយអះអាងថា ដើម្បី​ទប់ស្កា​ត់ កុំឲ្យបក្សកាន់អំ​ណាច​យ​ក​ច្បាប់ថ្មីនេះ មករំលាយគណបក្សខ្លួន តា​ម​រ​យៈ​​ដែ​លលោកឡោ​មព័ទ្ធដោ​យបណ្តឹង នៅតុលាការ​។

ប៉ុ​ន្តែបើ​ទោះជាលោក សម រង្ស៊ី ប្រកាសលាលែងបែបនេះក៏ពិតមែន តែក្បាលម៉ាស៊ីដឹកនាំថ្មីរបស់ប​ក្ស​ប្រ​ឆាំ​​ងដ៏ធំមួយនេះ ដែលមានលោក កឹម សុខា ឡើងធ្វើជាប្រធាន សម្រាប់ត្រៀមខ្លួ​នទៅកាន់​ការបោះ​ឆ្នោ​ត​នោះ​ ក្រសួងមហា​ផ្ទៃ នៅតែមិន​ទា​ន់​ទទួលស្គាល់ទេ ដោ​​យថា​សមាជបក្ស​ប្រឆាំងនោះ ធ្វើឡើ​ងផ្ទុយ​ល​ក្ខន្តិ​​​កៈគ​​ណ​​បក្ស។

សម្ពាធរាំងខ្ទប់ចរន្តនយោបាយ ទៅលើបក្សប្រឆាំង ម្តងហើយម្តងទៀតនេះ ធ្វើឲ្យមានការចោទសួរថា តើបក្សកាន់អំណាច ចង់បានអ្វីពិតប្រាកដពីបក្សប្រឆាំង?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា តាមការសង្កេតរបស់លោក ស្ថាន​កា​រណ៍​នយោ​បាយបច្ចុប្បន្ន​ លោកថាបក្សកាន់អំណាចហាក់បានកំពុងរុញបក្សប្រឆាំ​ងទៅរកផ្លូវ​ពីរដែលស្ថិ​ត​ក្នុងការតាមដាននៅឡើយ។

លោក មាស នី វិភាគទៀតថា ច្រកទី១ហាក់បានបង្ហាញថា មកដល់ពេលនេះ ទោះបីគណបក្សប្រ​សង្គ្រោះ​ជាតិបានព្យាមចេញច្រកណាក៏ដោយ ប៉ុន្តែលោកថាបក្សកាន់អំ​ណាចហាក់បា​នដា​ក់របាំងបិទគ្រប់ច្រក ដែ​ល​​លោ​​កវិភាគថា យុទ្ធសាស្ត្រនេះអាចបក្ស​កាន់អំណាច រុញបក្សប្រ​ឆាំងឲ្យដល់​ចំនុ​ចប្រឈម នឹងកា​ររំលា​យ​ចោ​លទាំងស្រុង។

ចំនុចទីពីរលោកវិភាគថា អាចជាយុទ្ធសាស្ត្រ របស់បក្សកាន់អំណាច ធ្វើឲ្យមានភាពច្របូក​ច្របល់ផ្ទៃ​ក្នុង​បក្ស​​ប្រឆាំង នឹងធ្វើ​ឲ្យអ្ន​កគាំ​ទ្រមួយចំនួននៅថ្នាក់មូលដ្ឋានបាត់បង់ក្តីសង្ឃឹម ឬបាក់ទឹកចិត្ត ហើយ​ទុ​កឱ​កា​ស ឲ្យគណបក្សតូចៗ ជាអ្នកឆក់យកសំឡេងឆ្នោត។

លោកថា៖ «បើមិនឈានដល់ទៅការរំលាយ វានឹងឈានទៅធ្វើឲ្យមានការរង្គាសចិត្តដល់អ្នកគាំទ្ររបស់ C​NRP​។ ហើយនៅក្នុងឱកាសហ្នឹង វាហ្នឹងអាចផ្តល់ឱកាសឲ្យគណបក្សតូចៗដទៃទៀត ទាញយកប្រជា​ប្រិយ​​ភាពដើម្បីបង្កើនការគាំទ្ររបស់ខ្លួន។ ហើយនេះខ្ញុំគិតថាក៏ជាចេតនាមួយ ដែលគណប​ក្សប្រជាជ​នកម្ពុជាច​ង់​ឃើ​ញ និងចង់បាននោះបាទ»។

លោកបណ្ឌិត មាស នី រំឭកដែរថា ឈុតឆាកនយោបាយបែបនេះ បក្សប្រឆាំងត្រូវ​ប្រុងប្រយ័​ត្នដោយមិ​ន​ត្រូវ​មោ​ទនភាពពេកទេ ពីការត្រៀមខ្លូន ទៅរកការឈ្នះការបោះឆ្នោត ហើយភ្លេចគិត​រៀបចំយុទ្ធ​សា​ស្ត្រ​នោះ។

លោកថា៖ «បើនៅស្រុកគេដែលគេមិនលេងល្បែងនយោបាយដែលមិនមានបង្កប់នូវល្បិចកខ្វក់ នុះបានន័យថាគណបក្សប្រឆាំងដែលគេមានការគាំទ្រធំធេងហើយ គឺគេទៅហើយ។ គេមានមោទនភា​ពហើយអ្វី​ៗគេនឹងជំរុ​ញទៅរកការផ្លាស់ប្តូរហើយ។ ប៉ុន្តែនៅស្រុកយើងនេះ​ល្បែងនយោបាយ​វារុំព័ទ្ធ​ទៅដោ​យ​ល្បិចកល ហើយនិងអំពើកខ្វក់មួយចំនួននោះ ហើយបើគណបក្សប្រឆាំងប្រឹងលូត​តែម្នាក់ឯ​ង​កាន់តែខ្ពស់ និងត្រូវប្រឈមនឹងខ្យល់ព្យុះកាន់តែខ្លាំងដែរ ហើយបើទ្រាំមិនបា​នទេអាដើម​ឈើមួយហ្នឹងត្រូ​វតែ​ខ្យ​​ល់​វាយបំបាក់បាន»។

បើតាមលលោក មាស នី បក្សប្រឆាំង គួរតែជ្រើសរើសដៃគូមួយចំនួនឲ្យលេចថ្លោឡើង ដើម្បីបំបែក​កម្លាំ​ងខ្យ​ល់​ ឬ​ត្រៀមទប់ស្កាត់កម្លាំងខ្យល់។

​សាស្ត្រាចារ្យវិទ្យាសា​ស្ត្រនយោបាយ លោក ឯក សុវណ្ណារ៉ា លើកឡើងថា ​អ្វីដែលបក្សកាន់អំណា​ច ចង់​បានបំផុត គឺការឈ្នះឆ្នោត បន្ត​គ្រប់​គ្រ​​ង​អំ​ណាច តាមគ្រប់រូបភាព និងតាមរយៈច្បាប់មួយ​ចំនួន ដោ​យ​មិន​ខ្វ​ល់​ពីសំឡេងរិះគន់ ឬ​អាចថា​ឈា​ន​​​ដ​​​ល់​ការរំលាយបក្សប្រឆាំងក៏ថាបាន។

លោកថា៖ «បើសិនជាទុកគូបដិបក្ខ នៃគណបក្សសង្គ្រោះជាតិ នៅជាគូប្រជែង គណបក្សប្រជា​ជនពិបាកក្នុងការ​ទទួលយកជ័យជំនះ។ អញ្ចឹងហើយអ្វីដែលជាចន្លោះប្រហោង របស់ដៃគូប្រកួតគឺគ​ណបក្ស​ស​ង្គ្រោះ​​​ជាតិហ្នឹងគឺជាប្រៀបខ្លាំង របស់គណបក្សកាន់​អំណាច។ ហើយ​នៅក្នុងការរៀ​បចំយន្ត​ការហ្នឹង គេមិនគិតពី​អសីលធម៌ឬមិនល្អស្អីសម្រាប់មហាជនទេ គឺគេធ្វើគ្រប់រូបភាព សម្រាប់អ្នកនយោបាយ»។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថាបក្សប្រឆាំងអាចទប់ទល់នឹងសម្ពាធនយោបាយនេះបាន តាម​រយៈ​ពង្រឹ​ងផ្ទៃក្នុង ធនធានមនុស្សនិងស្វែងរកការគាំទ្រសហគមន៍អន្តរជាតិ។

លោកថា៖ «បញ្ហាសំខាន់គឺបក្សប្រឆាំងត្រូវរៀបយន្តការនិងលក្ខន្តិកៈ គេហៅថាកែលក្ខន្តិកៈ​ហើយ​ដាក់​ទៅក្រសួ​ងមហាផ្ទៃទទួលស្គាល់ទី១។ ទី២ឲ្យមានការគាំទ្រពីអន្តរជាតិកាន់តែខ្លាំងដើម្បីជំរុញយន្តការចរចា​ជា​មួ​យបក្សកាន់អំណាច។​ ហើយបក្សប្រ​ឆាំងត្រូវរៀបចំយុ​ទ្ធសាស្ត្រឃោសឲនា​ហ្នឹ​ង​ឲ្យមានប្រសិទ្ធភាព កុំរង​នូវការចោទប្រកាន់គឺវាអត់រឹងមាំទេ។ ហើយសមាសភាពរបស់ គណៈកម្មកា​រ​ប្រតិ​បត្តិ​ហ្នឹង ក៏ត្រូវរកឥស្សរជន កុំ​ឲ្យជា​ប់បណ្តឹង ឬក៏រងនូវបណ្តឹងជាសវាងការប្រឈមទៅថ្ងៃអនាគត។ អា​ហ្នឹងបក្សប្រឆាំងអាចមានប្រៀប ក្នុងឱ​កា​សឃោសនារកសំឡេងឆ្នោតបាន»។

ទោះជាយ៉ាងណាអ្នកវិភាគយល់ថា បក្សកាន់អំណាចអាចធ្វើច្បាប់ដោយឯកបក្ស ដាក់សម្ពាធ​ដៃគូ​ប្រកួ​ត​បា​ន​​​គ្រ​ប់ពេល ប៉ុន្តែពួកគេថាយុទ្ធសាស្ត្រនោះ នឹងមិនទទួលបានជោគជ័យគ្រប់ពេលទេ សម្រាប់​ដៃគូ​ប្រ​កួតដែលមានពលរដ្ឋគាំទ្រប្រហាក់ប្រហែលគ្នាបែបនេះ។ អង្គការក្នុងស្រុកនិងអង្គការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថា ចំណាត់ការមួយចំនួនទៅលើបក្សប្រឆាំងនិងអ្នកការពារសិទ្ធិមនុស្សកន្លងមក ផ្ទុ​យ​​​ទៅ​នឹងស្មា​រតីរ​ដ្ឋធម្មនុញ្ញ និ​ង​រំ​​​លោ​ភគោល​ការណ៍​ស​កល ស្តី​​ពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required