លោក កឹម សុខា ប្រាប់​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថា គ្មាន​សង្គ្រាម​ដាច់​ខាត​បើ​បក្ស​លោក​ឈ្នះ

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅ​ឯសហរដ្ឋ​អាមេរិក​(រូបភាពពី​ហ្វេសប៊ុក​លោក​កឹម​ សុខា)

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​បន្ត​អះ​អាង​ថា នឹង​គ្មាន​សង្គ្រាម​ជា​ដាច់​ខាត នៅ​ក្រោយ​ពេល​គណបក្ស​របស់​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ពី​សំណាក់​គណបក្ស​កាន់​អំណាច អំពី​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​ព្រមាន​ជា​ញឹក​ញាប់​ថា ប្រសិន​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក កឹម សុខា បាន​​ប្រាប់​ថា គ្មាន​សង្គ្រាម​ជា​ដាច់​ខាត នៅ​ពេល​បក្ស​លោក​ឈ្នះ​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​បន្ថែម​ថា ថ្វី​ត្បិត​តែ​សន្តិភាព​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ លោក​ថា នោះ​មិន​មែន​ជា​សន្តិភាព​ពេញ​លេញ​នោះ​ឡើយ ដោយ​លោក​បាន​លើក​ឡើង​អំពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​គាប់​សង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ