លោក ត្រាំ ប្រារព្ធ​ខួប​១០០​ថ្ងៃ ខណៈ​​រំលង​ចោល​កម្មវិធី​ជួប​ជុំ​ជាមួយ​សារព័ត៌មាន

​ប្រធានាធិបតី​អាមេរិក​លោក​ ត្រាំ​(រូបភាពពី​ទីភ្នាក់ងារ​ Reuters))

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រា ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​នេះ ដើម្បី​អបសាទរ​ការកាន់​តំណែង​គ្រប់ ១០០​ថ្ងៃ​នៅ​ឯ​សេតវិមាន ដោយ​មាន​ការ​ស្រែក​អបអរ​ពី​អ្នក​គាំ​ទ្រ​​នៅ​ឯ​ពិធី​ជួប​ជុំ​មួយ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដោយ​បាន​​លោក​បាន​កោត​សរសើរ​ពី​ជោគ​ជ័យ​ដំបូង ផ្ទុយ​ទៅ​នឹង​អ្នក​រិះគន់​លោក​។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក ត្រាំ បាន​ប្រាប់​មហា​ជន​នៅ​រដ្ឋ​ផេនស៊ីវ៉ានៀ​ថា លោក​ទើប​តែ​ចាប់​ផ្ដើម​សម្រេច​បាន​ការ​សន្យា​របស់​លោក​នា​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ លោក​បាន​វាយ​ប្រហារ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្មាន​សមត្ថភាព គ្មាន​ភាព​ស្មោះ​ត្រង់ ដោយ​ថា ពួកគេ​មិន​បាន​ប្រាប់​ការពិត​អំពី​ជោគ​ជ័យ​របស់​រដ្ឋបាល​លោក​នោះ​ទេ។

ការ​ប្រមូល​ផ្ដុំ​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នឹង​ការ​ដង្ហែ​ក្បួន​អាកាស​ធាតុ ដែល​បាតុករ​រាប់​ពាន់​នាក់​បាន​ឡោម​ព័ទ្ធ​សេតវិមាន ហើយ​វា​ក៏​បាន​កើត​ឡើង​ជួន​គ្នា​នឹង​កម្មវិធី​បរិភោគ​អាហារ​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ទីក្រុង​វ៉ាស៊ីតោន។

លោក ត្រាំ និង​បុគ្គលិក​របស់​លោក បាន​សម្រេច​រំលង​ចោល​កម្មវិធី​ជួប​ជុំ​បរិភោគ​អាហារ​ជាមួយ​អ្នក​សារព័ត៌មាន ដោយសារ​តែ​លោក​យល់​ថា លោក​ពុំ​ទទួល​បាន​ភាព​យុត្តិធម៌​ពី​សារព័ត៌មាន៕

លោក ត្រាំ ថ្លែង​ប្រាប់​មហា​ជន​ថា ក្រុម​តារា​សម្ដែង​ហូលីវូដ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីងតោន កំពុង​តែ​លួង​លោម​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សាល​សណ្ឋាគារ​មួយ នៅ​រដ្ឋ​ធានី​វ៉ាស៊ីតោន។ លោក​បន្ត​ថា ប្រសិន​បើ​ការងារ​សារព័ត៌មាន​មាន​ភាព​ស្មោះ​ត្រង់ និង​ប្រាប់​ពី​ការពិត ប្រព័ន្ធ​ផ្សព្វផ្សាយ​សម​តែ​ទទួល​បាន​ទំនុក​ចិត្ត​ដ៏​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ