សេតវិមាន​ថា លោក ត្រាំ អញ្ចើញ​មេដឹកនាំ​ហ្វីលីពីន​ទៅ​ទស្សន​កិច្ច​នៅ​អាមេរិក

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ​(ឆ្វេង​)​និង​ប្រធានាធិបតី​អាមេរិក​លោក​ ត្រាំ​(រូបភាពពី​ AFP)

សេតវិមាន​អាមេរិក បាន​និយាយ​ថា ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អញ្ចើញ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ឲ្យ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អាមេរិក នៅ​អំឡុង​ពេល​ជជែក​គ្នា​តាម​ទូរស័ព្ទ ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សេតវិមាន​បាន​ប្រកាស​បែប​នេះ ចំពេល​ដែល​មាន​ភាព​តាន​តឹង​ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង ក្រោយ​ពី​មានការ​បាញ់​សាក​ល្បង​ជាថ្មី​ម្ដង​ទៀត ខណៈ​ដែល​អន្តរជាតិ​បាន​រិះគន់​ទៅ​លើ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក ឌូទើតេ ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។

សេតវិមាន​បាន​និយាយ​ថា កិច្ច​សន្ទនា​តាម​ទូរស័ព្ទ គឺ​ជា​ការ​ជជែក​ប្រកប​ដោយ​ភាព​រួស​រាយ ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ជជែក​ពី​ក្ដី​កង្វល់​របស់​អាស៊ាន ទាក់​ទង​នឹង​បញ្ហា​សន្តិសុខ​តំបន់ រួម​ទាំង​ការ​គំរាម​កំហែង​បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​ផង​ដែរ។

សេតវិមាន​បន្ត​ថា មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​ពី​ការ​ពិត​ថា រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​នាំ​យក​ប្រទេស​នេះ​ឲ្យ​ចាក​ផុត​ពី​គ្រឿង​ញៀន ដែល​បាន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ