រដ្ឋាភិបាល​ជួយ​ពល​រដ្ឋ​ខ្មែរ​៣នាក់​ដែលចាញ់​បោក​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី

រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ពល​ការិនី​កម្ពុជាដែល​ទៅធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​៣​នាក់ត្រលប់​មក​កាន់​កម្ពុជា​វិញ បន្ទាប់ពីពូក​គេ​ចាញ់​បោកមេខ្យល់​ទៅ​ធ្វើ​ការ​ និង​ពិបាក​ទ្រាំទ្រ​នឹង​ការ​ការ​ងារ​នៅ​ទីនោះ។

ក្នុង​សេច​ក្តី​ប្រកាសព័ត៌មាន​ចុះ​ថ្ងៃទី២៨ ឧសភា ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជួយ​សង្គ្រោះ​ពល​ការិនី​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុសច្បាប់​៣នាក់​​ឲ្យ​ត្រលប់​មក​កម្ពុជា​វិញ​បន្ទាប់​ពី​ពួក​គេ​រង​ការ​លំ​បាក​នៅពេល​ធ្វើ​ការ​នៅ​ទី​នោះ និង​បាន​មក​ស្ថាន​ទូត​ឲ្យ​ជួយ​សង្គ្រោះ​។ ពល​ការិនី​ទាំង​៣​នាក់​មាន​អាយុ​ពី​២០ឆ្នាំ​ដល់ ៤៣ឆ្នាំ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​បន្ទាប់ពី​ទទួល​ជួយ ​ស្ថានទូ​តខ្មែរ​ប្រចាំ​នៅ​ប្រទេសម៉ាឡេស៊ីបាន​ជួយ​អន្តរាគមន៍​ទៅ​ថៅ​កែ​ឲ្យ​បើ​កប្រាក់​ខែ​ដែល​នៅ​សេស​សល់ដល់​អ្នក​ទាំង​បី​​ និង​បាន​ជួយ​សម្រួល​កិច្ច​ការ​អន្តោ​ប្រវេស​​បញ្ជូន​អ្ន​ក​ទាំង​បី​នាក់​នោះ​មក​កម្ពុជាវិញ​ ដែល​ក្នុង​នោះ​ពីរនាក់​មក​ដល់​កម្ពុជាកាលពី​ថ្ងៃ​ទី​២៩ម្សិល​មិញ និង​ម្នាក់​ទៀត​នឹង​មក​ដល់​កម្ពុជានាថ្ងៃ​ទី​២​មិថុនា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ