ពលរដ្ឋអាគារប៊ុលឌីញជាង៩០ភាគរយទទួលយកសំណងជាថ្នូរនឹងការចាកចេញ

អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)

ក្រសួងរៀបចំដែនដីឲ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ប្រជាពលរដ្ឋរស់នៅអាគារប៊ុលឌីញ «»​ ជាច្រើនគ្រួសារបានទទួលយកប្រាក់សំណងជាថ្នូរនឹងការចាកចេញពីអគារ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅអាគារប៊ុលឌីញ «» ចំនួន៤៦៤គ្រួសារហើយ បានយល់ព្រមលក់បន្ទប់ស្នាក់នៅរបស់ពួកគេ ពោលគឺស្មើនឹង៩៤,៣ភាគរយ នៃចំនួនពលរដ្ឋចំនួន៤៩២គ្រួសារ។

ការទទួលយកប្រាក់សំណងជាថ្នូរនឹងការចាកចេញពីអគារប៊ុលឌីញ គឺបន្ទាប់ពីមានការសម្រួបសម្រួលរវាងប្រជាពលរដ្ឋរស់នៅក្នុងអគារ ក្រុមហ៊ុនវិនិយោគ និងក្រសួងរៀបចំដែនដី កាលពីថ្ងៃទី១២ខែឧសភាកន្លងទៅ។

ក្នុងកិច្ចប្រជុំសម្រួបសម្រួលនោះ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា អះអាងប្រាប់ប្រជាពលរដ្ឋថា រដ្ឋាភិបាល​អាច​ផ្ដល់សំណងឲ្យអ្នករស់នៅអាគារប៊ូឌីញ «» ​ក្នុង១​ម៉ែត្រការ៉េ ត្រឹម​​១ ៤០០​​ដុល្លារ​អាមេរិក និងសន្យាបន្ថែមទឹកប្រាក់ចំនួន១០០ដុល្លារទៀត ក្នុងមួយគ្រួសារ សម្រាប់ការរើផ្ទះចេញពីអគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ