ពលរដ្ឋរងគ្រោះដីធ្លីស្នើសុំការពិនិត្យព្យាបាលពីអង្គការលីកាដូ

កំពង់ធំ៖ នៅថ្ងៃទី៣០ខែមិថុនានា ឆ្នាំ២០១៦នេះពលរដ្ឋប្រមាន២១២នាក់ក្នុងនោះមានស្ត្រី១៣៤នាក់បានមកទទួលសេវាពិនិត្យជម្ងឺនិងទទួលថ្នាំពីអង្គការលីកាដូ។

លោកវេជ្ជបណ្ឌិត ខាត់ អាន ប្រធានគ្រប់គ្រងផ្នែកពេទ្យនៃអង្គការលីកាដូបានមានប្រសាសន៍ថាពលរដ្ឋបានដាក់ពាក្យស្នើសុំឲ្យអង្គការរបស់លោក ដើម្បីមកពិនិត្យនិងព្យាបាលបឋមជូនពួកគាត់ដោយសាភាពក្រីក្រនិងមណ្ឌលសុខភាពនៅឆ្ងាយធ្វើឲ្យពួកគាត់លំបាកក្នុងការទទួលបានសេវាសុខភាពដូចពលរដ្ឋដ៍ទៃ។

លោកបន្តថាក្រោយការពិនិត្យរកឃើញថាពលរដ្ឋរដ្ឋភាគច្រើនមានជម្ងឺដូចជារលាក្រពះ ពោះវៀន និងលើសឈាមហើយពួកគាត់ពុំដែលបានទៅពិនិត្យសុខភាពឡើយលោកមានក្តីបារម្មណ៍ជាខ្លាំងប្រសិនបើពលរដ្ឋពុំបានពិនិត្យសុខភាពទៀងទាត់ហើយជម្ងឺមួយចំនួនត្រូវការតាមដានលោកបន្តថានិងយកបញ្ហាទាំងនេះដាក់ជួនលោកស្រីនាយិការ អង្គការលីកាដូនៅភ្នំពេញដើម្បីសុំការសម្រេចនិងចុះពិនិត្យព្យាបាលបន្តទៀត។

លោកយាយ មីង ឆេង សុភាពអាយុ៧២ឆ្នាំជាពលរដ្ឋរស់ក្នុងភូមិដែលបានមកពិនិត្យជម្ងឺនិងទទួលថ្នាំមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តខ្លាំងដែលបានអង្គការមកជួយមើលជម្ងឺ ខ្ញុំមានជម្ងឺក្រពះនិងចុករោយពេញខ្លួនហើយពុំមានលុយទៅពេទ្យ។”

ស្ត្រីឈ្មោះព្រំ សុភីអាយុ២៣ឆ្នាំដែលមានកូនតូចបីក្នុងដៃបានសម្តែងក្តីរីរាយដោយបានអង្គការចូលមកពិនិត្យនិងផ្តល់ថ្នាំជូនពលរដ្ឋដល់ក្នុងភូមិនាងបន្តរថានាងពុំមានប្រាក់ដើម្បីទៅមន្ទីរពេទ្យចំណែកបន្ទីរពេទ្យក៍នៅឆ្ងាយ។

គួរំលឹកថាពលរដ្ឋក្នុងភូមិសែនសិរីមង្គលរងការបណ្តេញចេញពីតំបន់បន្ទាយរៀងក្នុងឆ្នាំ២០០៩ដោយអាជ្ញាធរខេត្តកំពង់ធំហើយបានយកដីពួកគាត់ប្រគល់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះ តាន់បៀងដើម្បីដាំដំណាំកៅស៊ូហើយពួកគាត់មានជីវភាពក្រីក្រខ្លាំពុំសូវបានទទួលសេវាសុខភាពពីរដ្ឋហើយនេះជាលើក
ទីមួយដែលពួកគាត់បានទទួលសេវាសុខភាពពីអង្គការលីការដូដល់លំនៅដ្ឋាន។

ប្អូនស្រី យ៉ុង សុឃាន់តំណាងពលរដ្ឋដែលបានដាក់សំណើរទៅអង្គការលីកាដូបានមានប្រសាសន៍ថា “ខ្ញុំកក់ក្តៅណាស់ដែលបានអង្គារមកជួយសង្គ្រោះហើយក៍បារម្មណ៍ដោយខាងអង្គការយូៗបានមកម្តង ហើយមិនដឹងឆ្នាំណាបានមកម្តងទៀតព្រោះពលរដ្ឋមានជីវភាពក្រីក្រពុំមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យ ម្យ៉ាងមន្ទីរពេទ្យនៅឆ្ងាយពីភូមិនិងសំណូមពរឲ្យអង្គការបន្តរជួយពលរដ្ឋនាងខ្ញុំបន្តលើកក្រោៗទៀត។”

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។