អគ្គិភ័យឆេះរោងចក្រកៅស៊ូនៅខេត្តត្បូងឃ្មុំ

សមត្ថកិច្ចឲ្យដឹងថាអគ្គិភ័យបានឆាបឆេះរោងចក្រកែឆ្នៃឈើកៅស៊ូមួយកន្លែងនៅខេត្តត្បូងឃ្មុំនៅព្រលឹមថ្ងៃអង្គារនេះ។

ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា ប្រាប់វីអូឌីថានៅវេលាម៉ោង៥ៈ៣៥នាទីព្រឹកថ្ងៃអង្គារនេះ រោងចក្រកែឆ្នៃឈើកៅស៊ូមួយត្រូវបានភ្លើងឆេះដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។

តែទោះយ៉ាងណាលោកថាមកដល់ម៉ោងជាង៨ព្រឹក សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់អស់ទាំងស្រុងហើយ ដោយប្រើកំលាំងមានគ្នាប្រមាណ២០នាក់និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង។ លោកបន្ថែមថាករណីអគ្គិភ័យឆេះរោងចក្រនេះមិនមានប៉ះដល់មនុស្សនោះទេ។ ចំណែកការខូចខាតទ្រព្យសម្បត្តិវិញ លោកថាសមត្ថកិច្ចកំពុងតែប្រជុំវាយតម្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ