កម្មការិនីសំណង់នៅតែជួបបញ្ហាប្រឈមនឹងមិនទាន់ទទួលបានសិទ្ធិស្នើបុរស

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:05 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 84

កម្មការិនីសំណង់មួយចំនួន ដែលកំពុងបម្រើការងារឲ្យក្រុមហ៊ុនមួយកន្លែង នៅរាជធានីភ្នំពេញ បានអះអាងថា ពួកគាត់នៅតែជួបបញ្ហប្រឈម និងមិនទាន់ទទួលបានសិទ្ធស្មើនិងបុរស ខណៈពួកគាត់មានសមត្ថភាពធ្វើការងារដូចគ្នាក៏ដោយ។

កម្មការិនីសំណង់ម្នាក់ អ្នកស្រី ណន សន អាយុ ៤៤ឆ្នាំមកពីខេត្តកណ្តាល បាននិយាយថា គាត់ធ្វើការងារសំណង់នេះប្រហែលជាង ៥ឆ្នាំមកហើយ ថែមទាំងចេះជំនាញជាមេជាងទៀតផង ក៏ប៉ុន្តែ ក្រុមហ៊ុននៅតែឲ្យប្រាក់តំលៃពលកម្មរបស់គាត់ទាបជាងបុរស។

អ្នកស្រីបញ្ជាក់ថា «ក្រុមហ៊ុនគេគឹតថាស្រីកម្លាំងខ្សោយចឹងណាស់ ទោះបីអ្នកឯងចេះយ៉ាងណាក៏ដោយ ក៏គេអត់បានឲ្យតំលៃស្នើនឹងបុរសដែរ ទោះបីអ្នកឯងចេះយ៉ាងណាក៏ដោយ ចេះរៀបឥដ្ឋចេះបូកចេះអីយ៉ាងណាក៏ដោយ»។ អ្នកស្រីបន្ថែមទៀតថា ការងារសំណង់នេះ បើកម្មករបុរសគេឲ្យតំលៃក្នុង១ថ្ងៃ ២ម៉ឺន ៨ពាន់ដល់ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ចំណែកកម្មការិនីវិញក្រុមហ៊ុនឲ្យត្រឹមតែ ១ម៉ឺន ៨ពាន់ ដល់ ២ម៉ឺន ២ពាន់រៀលប៉ុណ្ណោះ។

កម្មការិនីសំណង់ម្នាក់ទៀត កញ្ញា សាន កូលាប អាយុ ២០ឆ្នាំមកពីខេត្តកំពង់ធំ បាននិយាយថា កញ្ញាឆ្លៀតពេលទំនេរពីការសិក្សា មកធ្វើការងារសំណង់ជាមួយឪពុក ដើម្បីជួយរកប្រាក់មកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ កញ្ញាថា ការងារសំណង់នេះមានបញ្ហាប្រឈមជាច្រើនសម្រាប់កម្មការិនី ហើយទទួលបានតំលៃពលកម្មទាបជាងបុរសទៀត។

កញ្ញាបានបញ្ជាក់ថា «មានមួយចំនួនគាត់ខ្សោយ គាត់ធ្វើបានតិច តែមួយចំនួនទៀត គាត់ធ្វើបានស្ទើតែស្មើនឹងបុរសដែរ តែប្រាក់ខែគាត់នៅតែទាបជាងឆ្ងាយចឹង គួរគិតលើបញ្ហានឹង គិតលើសមត្ថភាពការងារបោះគាត់ ការឲ្យប្រាក់ខែគាត់ មិនថាបែងចែកស្រីត្រូវតែចឹង ប្រុសត្រូវតែចឹងទេ»។ កញ្ញាបន្ថែមទៀតថា ក្រៅតែពីទទួលបានប្រាក់តំលៃពលកម្មទាបជាងបុរស នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដូចជា ដោយកញ្ញានៅលីវ កញ្ញាតែងតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនជានិច្ច ព្រោះកន្លែងស្នាក់នៅមានមនុស្សច្រើនទាំងស្រីទាំងប្រុស ហើយសព្វថ្ងៃការប្រើប្រាស់បន្ទប់ទឹក ឬបង្គន់អនាម័យ នឹងកន្លែងស្នាក់នៅរួមគ្នាទៀត។

កម្មការនីសំណង់ទាំងអស់ស្នើសុំប្រធានក្រុមហ៊ុនឬអ្នកម៉ៅការ មេត្តាជួយដំឡើងប្រាក់ថ្លៃពលកម្មរបស់ពួកគាត់ឲ្យបានសមរម្យ តាមសមត្ថភាព ហើយជួយរៀបចំកន្លែងស្នាក់នៅនឹងបន្ទប់ទឹកឬបង្គន់អនាម័យ ប្រុសផ្សេង ស្រីផ្សេង ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។​ ក្រៅពីនេះ បញ្ហាចោរកម្ម ក៏ជាបញ្ហាមួយផងដែរ ព្រោះកន្លងមកធ្លាប់មានអ្នកបាត់បង់សម្ភារៈនិងថវិកាអស់មួយចំនួនផងដែរ៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ម៉ាប់ ស៊ុយ

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required