ពលរដ្ឋនៅខេត្តពោធិ៍សាត់ស្នើរដ្ឋាភិបាលជួយរកទីផ្សារដល់កសិករ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:30 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 22

ពលរដ្ឋមួយចំនួននៅឃុំមួយ ក្នុងខេត្តពោធិ៍សាត់ ស្នើឲ្យរដ្ឋាភិបាល ជួយរកទីផ្សារសម្រាប់លក់ស្រូវ ខណៈពួកគាត់កំពុងប្រមូល​​​​​​​ផល ហើយមានឈ្មួញមកទម្លាក់តម្លៃ។

កសិករម្នាក់លោក មុំ ធេង អាយុ ៥៧ឆ្នាំ រស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន បាននិយាយថា គាត់បានប្រមូលផលស្រូវរួចរាល់ហើយ ប៉ុន្តែគ្មានឈ្មួញណាហ៊ានទិញថ្លៃនោះទេ មានតែមកទម្លាក់តម្លៃស្រូវរបស់គាត់បន្ថែមទៀត។ លោកបញ្ជាក់ថា «តម្លៃស្រូវនៅតែថោកឡើង មិន​រួចខ្លួនទេខ្ញុំ»

លោកបន្ថែមទៀតថា ដោយសារតែមិនសូវមានឈ្មួញកណ្តាលចុះមកទិញ ទើបស្រូវមានតម្លៃធ្លាក់ចុះ បើប្រៀបធៀបនឹងតម្លៃនៅលើទីផ្សារបច្ចុប្បន្ន គាត់ថាមិនអាចទទួលយកបាននោះទេ ព្រោះនៅពេលដែលទូរទាត់មើលទៅ មិនរួចខ្លួនវិញនោះទេ ធ្វើឲ្យពួកគាត់កាន់តែមានជីវភាពលំបាក      លើសដើម។

ប្រជាពលរដ្ឋទាំងអស់ ស្នើឲ្យរាជរដ្ឋាភិបាល នឹងក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគាត់ ឲ្យបានយ៉ាងហោចណាស់តម្លៃក្នុង ១គីឡូ ១០០០រៀលដែរ ទើបអាចមានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក នួ​ន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required