ពលរដ្ឋរងគ្រោះដោយទឹកជំនន់អំពាវអាជ្ញាធរ​ជួយផ្ដល់ស្បៀងនៅក្រចេះ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:35 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 19

ពលរដ្ឋដែលជួបគ្រោះទឹកជំនន់នៅ ស្រុកចិត្របុរី ខេត្តក្រចេះ អំពាវនាវដល់ អាជ្ញាធរនិងអង្គការនានាឲ្យជួយផ្ដល់ជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ពួកគាត់។

ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅ ភូមិល្វាទង ឃុំបុសលាវ ស្រុកចិត្របូរី ខេត្ត ក្រចេះរងគ្រោះដោយសាទឹកជំនន់បានបំផ្លាញ ទ្រព្យសម្បត្តិនិង ស្រែចំការរបស់ គាត់  ។

ពលរដ្ឋម្នាក់ដែលដែលរស់នៅភូមិខាងលើ អ្នស្រី នេត នីម បានឲ្យដឹងនៅថ្ងៃទី ២៩ កក្កដានេះថា គាត់មានការព្រួយបារមណ៍ជាខ្លាំងព្រោះទឹកជំនន់បានលិច ស្រូវ ពោត​ និងដំណាំផ្សេងៗរបស់គាត់ មានរយៈពេលយូ អាចធ្វើដំណាំទាំងនោះឲ្យខូចខាត ទាំងស្រុង។

ដូចគ្នានេះដែរ អ្នកស្រី យន់ ប៉ាក​ ​បានរៀបរាប់ថាស្រែ​ចំការរបស់គាត់ និងទ្រព្យសម្បត្តិ​​​មួយចំនួន​​​​​ត្រូវបានខូចខាត​ដោយសាទឹកជំនន់ ​​អ្នកស្រី​សំណូមពរ​ទៅអាជ្ញាធរ និង អង្គការនានា ជាពិសេសកាកបាតក្រហមកម្ពុជា ឲ្យជួយផ្តល់ជាស្បៀងអាហារ និង សម្ភារៈប្រើប្រាស់ដែលចាំបាច់សម្រាប់ពួកគាត់ ដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ៕

រាយការណ៍ដោយពលរដ្ឋអ្នកសារពត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required