ពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្តក្រចេះអន្តរាគមរឿងអ្នកចាក់សំរាមអនាធិបតេយ្យ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:28 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 22

ពលរដ្ឋមួយចំនួននៅឃុំមួយ ក្នុងខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរពាកព័ន្ធ ជួយអន្តរាគមចំពោះអ្នកចាក់សំរាមយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ​ ដោយពួកគាត់អះអាងថា មានក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាចកើតជម្ងឺឆ្លងផ្សេងៗទៀត។

បញ្ហារប្រឈមទាំងនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើង នៅក្នុងវេទិការមួយ ដែលរៀបចំដោយវិទ្យាស្ថានតស៊ូរមិតិនិងគោលនយោបាយ (API) ធ្វើនៅសាលាឃុំកន្តួត កាលពីថ្ងៃទី ១០ខែសីហា ឆ្នាំ ២០១៧។

ពលរដ្ឋម្នាក់រស់នៅភូមិកន្តួត ឃុំកន្តួត ស្រុកចិត្របូរី លោក ម៉ូវ ដេត បាននិយាយថា ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិ បារម្ភពីសុខភាព​ ដោយសារការចាក់យ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវក្បែរផ្ទះរបស់ពួកគាត់ ហើយមានក្លិនស្អុយនឹងពិបាករស់នៅ។

សមាជិកភូមិកន្តួតលោក សិន វិន បានឲ្យដឹងថា លោកបានរាយការណ៍រឿងនេះទៅថ្នាក់លើហើយ ព្រោះថារឿងនេះលើសពីសមត្ថភាពរបស់គាត់។  លោកបញ្ជាក់ថា «ខ្ញុំមានការព្រួយបារម្ភពីសុខភាពប្រជាពលរដ្ឋដែលរស់នៅកន្លែងចោលសំរាម ព្រោះវាអាចជះក្លិនមិនល្អនិងអាចបណ្តាលឲ្យមានជម្ងឺឆ្លងផ្សេងៗ»

ទោះយ៉ាងណាមេឃុំកន្តួតលោក តិប ហន បានឲ្យដឹងថា លោកបានធ្វើសំណើរដាក់ទៅលោកអភិបាលខេត្ត មន្ទីបរិស្ថាន នឹងមន្ទីអភិវឌ្ឍន៍រួចហើយ ក៏ប៉ុន្តែមិនទាន់ឃើញការឆ្លើយតបមកវិញនោះទេ។ លោកបន្ថែមថា លោកមិនទុកបញ្ហារនេះចោលនោះទេ លោកនិងស្វែងរកដំណោះស្រាយបន្តទៀតដើម្បីជួយអន្តរាគមដល់ប្រជាពលរដ្ឋ៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក​ ជៀម វឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required