សារៈសំខាន់អំពីយេនឌ័រនិងប្រព័ន្ធផ្សព្វផ្សាយ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:24 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 52

សារៈសំខាន់នៃការយល់ដឹងអំពី យេនឌ័រនិងប្រព័ន្ធផ្សព្វផ្សាយ អាចជួយដល់ជនរងគ្រោះពីអ្នកប្រើប្រាស់អំពើហឹង្សានិងការំលោភបំពានផ្លូវភេទ តាមរយៈការអប់រំ នឹងការផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មានផ្សេងៗ។

អ្នកជំនាញផ្នែកយេនឌ័រលោកស្រី កាស៊ូមី ណាកាហ្គាវ៉ា (Kasumi Nakagawa) លើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលមួយ ដល់ពលរដ្ឋអ្នកសារព័ត៌មាន (CJs) ដែលមកពីបណ្តាខេត្តមួយចំនួន នាថ្ងៃអង្គារ៍នេះ ​ដែលរៀបចំដោយអង្គការយូនីស្កូបាងកក (UNISCO BANGKOK)​ ធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។ លោកស្រីបានឲ្យដឹងថា បើមានករណីចាប់រំលោភបំពានផ្លូវភេទ ឬប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ ក្នុងមានជាពលរដ្ឋអ្នកសារព័ត៌មាន អាចរាយការណ៍និងផ្តល់ដំណឹងទៅអាជ្ញាធរពាក់ព័ន្ធបាន តែមិនមានសិទ្ធដោះស្រាយឬកាត់ក្តីទេ។ លោកស្រី កាស៊ូមី បន្ថែមទៀតថា ករណីរំលោភបំពានផ្លូវភេទ យើងអាចផ្សព្វផ្សាយបាន បើសិនជាមានការអនុញ្ញាតពីជនរងគ្រោះ ប៉ុន្តែមិនត្រូវបញ្ចេញអត្តសញ្ញាណដូចជា ឈ្មោះពេញ (អាចសរសេរអក្សរកាត់បាន) ភូមិ ឃុំនោះទេ។

បន្ទាប់ពីទទួលបានការបង្ហាត់បង្រៀនពីគ្រូបង្គោល និងបានឆ្លើយឆ្លងសំនួរមួយចំនួន សិក្ខាមទាំងអស់ បានយល់ដឹងអំពីយេនឌ័រនិងប្រព័ន្ធផ្សព្វផ្សាយកាន់តែច្បាស់ ហើយចេះពីរបៀបសរសេរព័ត៌មាន ដែលមានវិជ្ជាជីវៈមិនប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ម៉ាប់ ស៊ុយ 

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required