ស្ត្រីកម្មករសំណង់៖ មានសុវត្តិភាពប្រសើ​រ​ក្រោយទទួលវគ្គបណ្តុះបណ្តាលពីអង្គការ CARE

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:38 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 20

សុវត្តិភាពស្ត្រីជាកម្មករសំណង់មានភាពប្រសើជាងមុនក្រោយពីបាន ទទួលវគ្គបណ្តុះបណ្តាលពីអង្គការ CARE ។

វិស័យសំណង់កំពុងតែមានសន្ទុះនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចនេះ​ការងារជា ជាង ឬ កម្មករសំណង់ គឺជាជំរើសមួយ​ក្រៅពីការងាររោងចក្រនិងការងារផ្សេងៗ។ ស្ត្រីខ្លះជ្រើសរើសការងារសំណង់ព្រោះវាមានសេរីភាពជាងការងាររោងចក្រ។

ស្ត្រីសម្បុរស្រអែមវ័យជាង ៤០ឆ្នាំម្នាក់ជាកម្មការិនីសំណង់ មកពី ស្រុកបុស្សធំ ខេត្តកណ្តាលអ្នកស្រី ណន សន​ បានរៀបរាប់ថាគាត់មកធ្វើការនៅភ្នំពេញអស់រយៈពេល ៥ឆ្នាំហើយ។ ​កន្លងមកអ្នកស្រីបានជួបបញ្ហាប្រឈម​មួយចំនួនដូចជា មិនបានទទួលឧប្បករណ៍ការពារ​សុវត្តិភាពគ្រប់គ្រាន់ ​ ធ្វើការដូចគ្នានឹងបុរសដែរតែប្រាក់ឈ្នួល បានទាបជាងបុរស់ជាដើម។ ប៉ុន្តែ ក្រោយពីបានទទួលការបណ្តុះបណ្ដាលពីអង្គការ CARE ធ្វើឲ្យគាត់បានយល់ពីសិទ្ធិការងារ ហ៊ានសុំពីថៅកែនូវ ឧប្បករណ៍ការពារសុវត្តិភាពដូចជា ស្រោមដៃ​ និងមួកសុវត្តិភាព ជាដើម។

កម្មការិនីម្នាក់ទៀតមកពីខេត្តកំពង់ធំ  កញ្ញា សាន​ កូលាប ដែលទើបតែអាយុ ២០ ឆ្នាំ​​ មានប្រសាសន៍ថា ពេលសំរាកពីរៀន​ ​នាងបានមកធ្វើការជាកម្មការិនីសំណង់ជាមួយនឹងឪពុក​នាង។ ​នាងនិយាយ​ ថា ក្រោយពីបានទទួលការបណ្តុះបណ្តាល​របស់ អង្គការ CARE នាង ទទួលបាន ចំណេះដឹងច្រើន ដូចជា យល់ច្បាស់ពីសិទ្ធិការងារ ភាពស្មើគ្នារវាងស្ត្រីនិងបុរស សារៈសំខាន់នៃការចេះសន្សំសម្ចៃប្រាក់ និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងជាដើម។ នាងបន្តថា « ពេលយើងយល់ច្បាស់ ពីសិទ្ធិសុវត្តិភាពក្នុងការងារ យើងអាចស្នើរសុំទៅមេដើម្បីទទួលបានសម្ភារៈសវត្តិភាពការពារគ្រោះថ្នាក់»។

អង្គការ CARE ជាអង្គកាមួយដែលចុះបណ្តុះបណ្ដាលដល់កម្មការនីសំណង់​ស្តីអំពី ភាពស្មើគ្នានូវ​​ជេនដឺរ៍ក្នុងវិយសណង់ សិទ្ធិការងារ  ​សុវត្តិភាពការងារ​ បញ្ហាគ្រឿងស្រវឹង របៀបទុកដាក់លុយកាក់ ជាដើម៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required