អាជ្ញាធរអំពាវនាវឲ្យកសិករជ្រើសរើសពូជស្រូវដែលមានទីផ្សារ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:26 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 17

អាជ្ញាធរនៅឃុំមួយ ក្នុងខេត្តពោធិ៍សាត់ អំពាវនាវដល់កសិករ ឲ្យជ្រើសរើសពូជស្រូវមួយចំនួន ដែលមានទីផ្សារ ដើម្បីយកមកបង្កបង្កើនផល។

ជំទប់ទី ១ឃុំអូរតាប៉ោង លោក អ៊ុម ប៊ុនសឿន បានជំរុញឲ្យកសិករទាំងអស់ជ្រើសយកពូជស្រូវមួយចំនួន ដូចជា ផ្ការំដួល ផ្កាខ្ញី ផ្ការំដេង សូម៉ាលី នឹងពូជស្រូវសែនក្រអូបជាដើម ដើម្បីយកមកបង្កបង្កើនផល ហើយងាយស្រួលលក់នៅលើទីផ្សារបច្ចុប្បន្ន។ ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅសាលាឃុំអូរតាប៉ោង ស្រុកបាកាន កាលពីថ្ងទី ១១ខែសីហា ដែលមានមេភូមិនិងសមាជិកទាំង ១៨ភូមិចូលរួម។

លោក អ៊ុម ប៊ុនសឿន បានស្នើឲ្យមេភូមិទាំងអស់ ត្រូវរាយការណ៍ រាល់ពេលប្រជាពលរដ្ឋបង្កបង្កើនផលនៅផ្ទៃដី ក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលអន្តរាគមនៅពេលពួកគាត់មានបញ្ហាណាមួយកើតឡើង៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required