ពលរដ្ឋបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវលំមួយខ្សែនៅខេត្តកំពង់ធំ

ពលរដ្ឋមួយចំនួននៅឃុំមួយ ក្នុងខេត្តកំពង់ធំ បានអះអាងថា ពួកគាត់ពិបាកធ្វើដំណើរឆ្លងកាត់តាមផ្លូវលំមួយខ្សែ នៅរដូវវស្សា ខណៈក្រុមហ៊ុនចិនធ្វើការជួសជុលយឺតយ៉ាវ។

ផ្លូវលំនេះស្ថិតនៅតំបន់អូរស្នាយ ភូមិបុស្សធំ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ពលរដ្ឋម្នាក់ លោក យី​ យ៉ុង បានលើកឡើងកាលពីថ្ងៃទី​ ០៣ ខែសីហា ឲ្យដឹងថា គាត់ជួបការលំបាក ដោយសារផ្លួវរងការខូចខាតខ្លាំង នឹងនៅពេលភ្លៀងធ្លាក់ ឬមានទឹកជំនន់ម្តងៗធ្វើឲ្យរអិល ពីបាកធ្វើដំណើរឆ្លងកាត់។ ពលរដ្ឋម្នាក់ទៀតអ្នកស្រី ខាត់ ឃាន បាននិយាយថា បញ្ហានេះ គឺបណ្តាលមកក្រុមហ៊ុនចិន ដែលម៉ៅការជួសជុលផ្លូវនេះធ្វើការយឺត ទើបធ្វើឲ្យប្រជាពលរដ្ឋនៅតែរងផលប៉ះបែបនេះ។ អ្នកស្រីស្នើរដល់ក្រុមហ៊ុននេះ មេត្តាជួយពន្លឿនដល់ការជួសជុលផ្លូវឲ្យបានលឿនបំផុត ព្រោះផ្លូវនេះ ជាសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋទាំងមូលនៅក្នុងឃុំនេះ។

ទោះយ៉ាងណា​ មេការក្រុមហ៊ុនចិនដែលម៉ៅការជួសជុលផ្លូវនេះ បានបកស្រាយថា មូលហេតុដែលមានការយឺតពេលបែបនេះ គឺបណ្តាលមកពីមានភ្លៀងធ្លាក់ញឹកញាប់ពេក ផ្លូវមានភាពរអឹល មិនអាចយកគ្រឿងចក្រចូលបាន។ លោកបន្តថា បើនៅតែមានភ្លៀងធ្លាក់ទៀត គ្រឿងចក្រក៏មិនអាចដំណើរការបានដែរ ព្រោះអាចប៉ះពាល់សុវត្ថិភាពនៅពេលធ្វើការ៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ទួន ទីម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។