សារៈសំខាន់នៃការយល់ដឹងអំពី យេនឌ័រនិងប្រព័ន្ធផ្សព្វផ្សាយ អាចជួយដល់ជនរងគ្រោះពីអ្នកប្រើប្រាស់អំពើហឹង្សានិងការំលោភបំពានផ្លូវភេទ តាមរយៈការអប់រំ នឹងការផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មានផ្សេងៗ។
អ្នកជំនាញផ្នែកយេនឌ័រលោកស្រី កាស៊ូមី ណាកាហ្គាវ៉ា (Kasumi Nakagawa) លើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលមួយ ដល់ពលរដ្ឋអ្នកសារព័ត៌មាន (CJs) ដែលមកពីបណ្តាខេត្តមួយចំនួន នាថ្ងៃអង្គារ៍នេះ ដែលរៀបចំដោយអង្គការយូនីស្កូបាងកក (UNISCO BANGKOK) ធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។ លោកស្រីបានឲ្យដឹងថា បើមានករណីចាប់រំលោភបំពានផ្លូវភេទ ឬប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ ក្នុងមានជាពលរដ្ឋអ្នកសារព័ត៌មាន អាចរាយការណ៍និងផ្តល់ដំណឹងទៅអាជ្ញាធរពាក់ព័ន្ធបាន តែមិនមានសិទ្ធដោះស្រាយឬកាត់ក្តីទេ។ លោកស្រី កាស៊ូមី បន្ថែមទៀតថា ករណីរំលោភបំពានផ្លូវភេទ យើងអាចផ្សព្វផ្សាយបាន បើសិនជាមានការអនុញ្ញាតពីជនរងគ្រោះ ប៉ុន្តែមិនត្រូវបញ្ចេញអត្តសញ្ញាណដូចជា ឈ្មោះពេញ (អាចសរសេរអក្សរកាត់បាន) ភូមិ ឃុំនោះទេ។
បន្ទាប់ពីទទួលបានការបង្ហាត់បង្រៀនពីគ្រូបង្គោល និងបានឆ្លើយឆ្លងសំនួរមួយចំនួន សិក្ខាមទាំងអស់ បានយល់ដឹងអំពីយេនឌ័រនិងប្រព័ន្ធផ្សព្វផ្សាយកាន់តែច្បាស់ ហើយចេះពីរបៀបសរសេរព័ត៌មាន ដែលមានវិជ្ជាជីវៈមិនប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ៕
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ម៉ាប់ ស៊ុយ