ស្ត្រី២នាក់ដែលបាត់ខ្លួនក្នុងទឹកស្ទឹង២ថ្ងៃត្រូវបងប្អូនរកឃើញខ្លាយជាសាកសព

ស្ត្រី២នាក់ដែលបាត់ខ្លួនក្នុងទឹកស្ទឹងមួយកន្លែង នៅស្រុកប្រាសាទបាល្ល័ង្ក​ ខេត្តកំពង់ធំ រយៈពេលពីរថ្ងៃ ខណៈពេលពួកគាត់នាំគ្នាទៅរកត្រី ត្រូវបានបងប្អូនរកឃើញវិញហើយ ប៉ុន្តែបានស្លាប់ទាំងពីនាក់។

ប្រភពពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីដែលរងគ្រោះទាំងពីនាក់នោះមានឈ្មោះ អ្នកស្រី ម៉ីប ឡូត អាយុ ៤៦ឆ្នាំ និងក្មេងស្រីម្នាក់ទៀតឈ្មោះ យ៉ូត ទីន អាយុ ១៧ឆ្នាំ រស់នៅភូមិក្រយាត្បូង ឃុំក្រយា ជាមួយគ្នា។

ប្រភពដដែលបានបន្ថែមទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី ០៥ខែសីហា គាត់ឃើញអ្នកទាំងពីរបាននាំគ្នាហែលទឹកស្ទឹង ដើម្បីទៅអូសមុងរកត្រីនៅត្រើយម្ខាងស្ទឹង ប៉ុន្តែពួកគាត់ហែលមិនទាន់ដល់ត្រើយ ស្រាប់តែអស់កម្លាំងមិនអាចហែលបន្តទៀតបាន ក៏លុងទឹកបាត់ទាំងពីរនាក់ រហូតមកដល់ថ្ងៃទី ០៧ ខែសីហា ទើបបងប្អូនតាមរកឃើញ ប៉ុន្តែបានក្លាយជាសាកសពទាំងពីរនាក់៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ អ្នកស្រី ធុក វាសនា

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។