អភិបាលស្រុកបរិបូណ៌បញ្ជាឲ្យមេឃុំទាំង១១ផ្តល់សេវាសារធារណៈដល់ពលរដ្ឋទាន់ពេល

អភិបាលស្រុកបរិបូណ៌ លោក ឃួន សៅរុំ បានបញ្ជាឲ្យក្រុមប្រឹក្សាឃុំទាំង ១១ឃុំទូទាំងស្រុក ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នឹងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិឃុំបានកាន់តែប្រសើរឡើង។

ការបញ្ជារបស់លោក ឃួន សៅរុំ បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ០៧ ខែសីហានេះ ដែលមានមនុស្សចូលរួមចំនួន ៦០នាក់។ លោកបានបន្ថែមទៀតថា ឃុំត្រូវតែពង្រឹងសមត្ថភាពការងារឲ្យបានល្អ ដើម្បីផ្តល់សេវាសារធារណៈ សេវារដ្ឋបាល និងរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ នៅតាមមូលដ្ឋានរៀងខ្លួនឲ្យបានល្អបន្ថែមទៀត៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម សេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។